ពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

រសៀលថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ឈិត សុខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ដែលមានសមាសភាពការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអគ្គនាយក នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីសូមពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខការនឹករលឹក និងជូនពរពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈ អធិបតីកិត្តិយសក្រុមប្រឹក្សា ជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ សូមបានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សូមសម្តែង នូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដែលបានសហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ ដែលមានឆន្ទៈស្រួចស្រាល់ និងការប្តេជ្ញាចិត្តមោះមុតយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ព្រមជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ក្រើនរំឮកអំពីបញ្ហា ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងពិភពលោក ហើយមកទល់ពេលនេះនៅពុំទាន់មានការធូរស្បើយនៅឡើយ ហើយក៏សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តក្រចេះ ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ដែលបានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តចុះធ្វើការអប់រំណែនាំនិងអនុវត្តវិធានការនានាតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១៣០នាក់ ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវ បានព្យាបាលជាសះស្បើយ និងពុំមានអ្នកស្លាប់នោះទេ។

Flag Counter