ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបម្តែងការគួរសម

  • Print

នៅរសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួធម្មការ និងសាសនា។ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពង់ចំពោះកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីផ្តើមអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់ឯកឧត្តម W.Patrick MurPhyនៅកម្ពុជាមួយរយៈពេលកន្លងមកនេះ ដែលនាំឱ្យសង្កេតឃើញនូវវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថាការទំនាក់ទំនងដ៏ល្អនេះ ជាពិសេសនៅក្នុងអាណត្តិការងាររបស់ឯកឧត្តម W.Patrick MurPhyនឹងនៅតែបន្តរីកចម្រើនទៅមុខបន្ថែមទៀត។ជាការឆ្លើយតបចំពោះប្រសាសន៍ស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម W.Patrick MurPhy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្តមរដ្ឋមន្រ្តីទៅលើការទំនាក់ទំនងជារួមរវាងប្រទេសទាំងពីរកម្ពូជានិង អាមេរិក។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តទៀតថានៅឆ្នាំនេះ គឺខួបទំនាក់ទំនង៧០ឆ្នាំរវាងកម្ពុជានិងអាមេរិក ដែលស្ថានទូតសហរដ្ឋ អាមេរិក បានកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍ ផ្សេងៗ ដែលក្នុងនោះក៏មានប្រធានបទពាក់ព័ន្ធទៅនឹងសាសនាផងដែរ ដើម្បីបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណគុណចំពោះរដ្ឋាភិបាលសហរដ្ឋ អាមេរិក ដែលទោះបីស្ថិតក្នុងស្ថានការណ៍លំបាកនៃការរីករាលដាលនៃជំងឺកូវិដ១៩ ក៏សហរដ្ឋអាមេរិកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ប្រទេសមួយចំនួននៅតំបន់អាស៊ីរួមទាំងប្រទេសកម្ពុជាផងដែរ  ។