វគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ-អាចារិនីខ្មែរ លើកទី៣៥

     នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ ទី៣០ ខែមករា ឆ្នាំ ២០២០ នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានរៀបចំកម្មវិធី «បើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យ-អាចារិនីខ្មែរ» លើកទី៣៥ ក្រោមអធិបតីភាព ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយករង ប្រធាននាយកដ្ឋាន ក្រសួងធម្មការ និងសាសនា និងសិក្ខាកាមអាចារ្យ-អាចារិនី ចំនួន១៧៥ រូបនេះ មានព្រះសង្ឃចំនួន ៣២ អង្គ ស្រី្ត៥ នាក់ ។

           អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។

Flag Counter