ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រឡងសូត្របាតិមោក្ខ សម្តែងធម៌ទេសនា និងសូត្រធម៌បទ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កលោក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយសម្ដេចព្រះសង្ឃនាយករងនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គាធិការរង ក្នុងកម្មវិធីប្រឡងសូត្របាតិមោក្ខ ធម្មទេសនា និងសូត្រធម៌បទ ដែលមានបេក្ខជនសរុបចំនួន ៦៩អង្គ/នាក់ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រគេន-ជូន សម្តេចព្រះសង្ឃនាយករង សម្តេចព្រះអគ្គាធិការ សម្តេចព្រះអគ្គធិការរងព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង កាលពីសម័យមុនៗមានការរីកចម្រើនណាស់ទើបតែត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាយស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធ ព្រះសង្ឃ បញ្ញាវ័ន្ត ប្រជាពលរដ្ឋគ្រប់វ័យត្រូវបានសម្លាប់រង្គាល។ ចំពោះវិស័យព្រះពុទ្ធសាសនាវិញ ក៏ត្រូវបានជាន់ឈ្លីព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមត្រូវបានបំផ្លាញ ស្ទើទាំងស្រុង។ ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំនា ថ្ងៃទី៧ មករា១៩៧៩ មកអ្វីៗទាំងអស់ចាប់ផ្តើមមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុនដឹកនាំ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយសម្ដេចព្រះអគ្គាធិការ សម្ដេចព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងបុគ្គលិក មន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោកសាស្រ្តាចារ្យដែលបានអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រឡងប្រជែង សូត្របាតិមោក្ខ ធម្មទេសនា និងសូត្រធម៌បទ ប្រកបដោយអត្ថន័យ និងអត្ថប្រយោជន៍នេះឡើង គឺដើម្បីថែរក្សាវប្បធម៌ប្រពៃណី លើកតម្លៃព្រះពុទ្ធសាសនា និងផ្ដល់ពានរង្វាន់ជ័យលាភីក្នុងការចូលរួមប្រឡងប្រជែងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម:

១.សូមឱ្យបេក្ខសមណ/បេក្ខជនទាំងអស់ ខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឡងទៅតាមជំនាញដែលបានដាក់ពាក្យប្រឡង ធ្វើយ៉ាងណាឱ្យគណៈមេប្រយោគផ្តល់នូវពិន្ទុដែលបេក្ខសមណ/បេក្ខជនចង់បាន។

២.សូមឱ្យបេក្ខសមណ/បេក្ខជន ចូលរួមប្រឡងទាំងអស់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងក្នុងការប្រឡងឱ្យបានល្អ ជៀសវាងបាត់បងឱកាសក្នុងការប្រឡង ដែលធ្វើឱ្យបេក្ខសមណ/បេក្ខជនមានការសោកស្តាយនៅពេលក្រោយ។

៣.សូមគណៈមេប្រយោគរៀបចំការប្រឡង បំពេញការងារដោយគណនេយ្យភាព និងតម្លាភាព និងប្រកាន់ខ្ជាប់នូវវប្បធម៌ស្មោះត្រង់ សីលធម៌ស្អាតស្អំ ស្រឡាញ់យុត្តិធម៌ និងសុភវិនិច្ឆ័យ ស្មារតីរឹងមាំ ជៀសផុតពីនិន្នាការលំអៀង ដោយមនោសញ្ចេតនា ដែលតែងតែដឹកនាំដោយអារម្មណ៍អាក្រក់ក្នុងការវិនិច្ឆ័យលើកការឱ្យពិន្ទុដល់បេក្ខសមណ/បេក្ខជនប្រឡង។

Flag Counter