ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំគណៈកម្មការវាយតម្លៃស្នាដៃអក្សរសិល្ប៍ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយមានរបៀបវារៈដូចតទៅគឺ៖
១.អានរបាយការណ៍សង្ខេប និងអានសមាសភាពគណៈកម្មការ ដោយប្រធានពុទ្ធសាសនបណ្ឌិត្យ
២.មតិដឹកនាំរបស់តំណាងឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រធានអង្គប្រជុំ
៣.កិច្ចពិភាក្សាស្ដីពីនីតិវិធីវាយតម្លៃ និងការកំណត់ពិន្ទុ
៤.មតិផ្ដាំផ្ញើរបស់ឯកឧត្ដមប្រធានអង្គប្រជុំ
កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស ព្រមទាំងបានកំណត់យកកាលបរិច្ឆេទពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ ដើម្បីប្រជុំបូកសរុបពិន្ទុរកជ័យលាភី។