ពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី ២៧ នៅទូទាំងខេត្តបន្ទាយមានជ័យ

ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែបុស្ស ឆាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅវត្តសមិទិ្ធមុនីសោភ័ណ(ស្វាយថ្មី) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឯកឧត្តម សារ៉ាយ ឆុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអធិបតីក្នុងពិធីបិទផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី ២៧ នៅទូទាំងខេត្តបន្ទាយមានជ័យ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជា សមាជិកគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងពាំនាំការផ្តាំផ្ញើសួរសុខទុកពីសំណាក់ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា  ប្រគេន-ជូនចំពោះព្រះមេគណទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះសាលាខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ដែលបាន សហការជាមួយគណៈសង្ឃគ្រប់ឋានានុក្រម ក្នុងការរៀបចំកម្មវិធីនេះឡើងបានយ៉ាងល្អប្រសើរ។
    ដើម្បីជាការរួមចំណែកក្នុងកម្មវិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃ លើកទី ២៧ ទូទាំងខេត្តបន្ទាយមានជ័យនាពេលនេះ ឯកឧត្តមបានចូលរួម នូវអនុសាសន៍មួយចំនួនដូចខាងក្រោម ៖
           ១-សូមគណៈសង្ឃខេត្តគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា សាមគ្គីគ្នាក្នុងជួរគណៈសង្ឃខេត្ត រួបរួមគ្នាបំពេញភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើ ព្រះពុទ្ធ- សាសនាក្នុងខេត្ត និងរួមចំណែកជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី ៤ នីតិកាលទី ៦ នៃរដ្ឋសភា ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក-រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
        ២-សូមឲ្យគណៈសង្ឃគ្រប់ឋានានុក្រម សហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បំពេញព្រះភារកិច្ចរបស់ខ្លួនដោះស្រាយ និងរម្ងាប់ អធិករណ៍ទាំងឡាយក្នុងពុទ្ធសាសនាឲ្យបានល្អ រក្សាបានតាមពុទ្ធប្បញ្ញត្តិ ពុទ្ធានុញ្ញាត អភិសមាចារ និងច្បាប់របស់រដ្ឋ ពិសេសត្រូវគោរពតាមព្រះរាជសង្ឃ ប្រកាសមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៧ ក៏ដូចជាសារាចរណែនាំ និងសង្ឃប្រកាសនានា ។
         ៣-គណៈសង្ឃខេត្ត ត្រូវយកចិត្តទុកដាក់ពង្រីកការផ្សព្វផ្សាយព្រះធម៌តាមរយៈកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដើម្បីជួយសតិអារម្មណ៍ ពុទ្ធបរិស័ទឲ្យប្រព្រឹត្តល្អ ប្រកាន់សច្ចធម៌ក្នុងសង្គម ជៀសវាងអំពើបាបគ្រប់ប្រភេទ។
          ៤-សូមព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ត្រូវបន្តខិតខំយកចិត្តទុកដាក់ស្វាធ្យាយ រៀនសូត្រព្រះធម៌ ព្រះវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រតិបត្តិឲ្យសមជាស្រែបុណ្យ សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទ ។
            ៥-ត្រូវមានការអធ្យាស្រ័យល្អជាមួយពុទ្ធបរិស័ទ ចេះរួមសុខរួមទុកជាមួយពុទ្ធបរិស័ទទូទៅ និងមិនប្រកាន់និន្នាការ ពណ៌សម្បុរ ឋានៈ អ្នកមានអ្នកក្រឡើយ។

Flag Counter