ធ្វើបាឋកថាខែមករា ឆ្នាំ២០១៧

 

     នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧  វេលាម៉ោង ៨:៣០ ដល់ម៉ោង ១១:០០ ព្រឹក នៅសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ បានរៀបចំធ្វើបាឋកថាប្រចាំខែមករា ដែលធ្វើបទបង្ហាញដោយ លោកស្រី ប៉ាល់ វណ្ណារីរក្ស ជាអ្នកនិពន្ធ ប្រលោមលោក កំណាព្យ សេនារីយ៉ូ សម្រាប់ភាពយន្តវីដេអូ និងប្រវត្តិមនុស្ស ប្រធានបទ «បទពិសោធន៍នៃការសរសេរប្រលោមលោក» ក្រោមអធិបតីភាព លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមានអ្នកចូលរួមស្ដាប់ចំនួន ២២នាក់ ដែលជាសិស្ស និស្សិត មន្ត្រីរាជការ អ្នកនិពន្ធ និងអ្នកកាសែត ។

    ប្រធានបទលើកនេះបរិយាយអំពី របៀបសរសេរប្រលោមលោក ។ របៀបសរសេរប្រលោមលោកមានច្រើន ដំណាក់ កាលមានដូចជា៖ ការជ្រើសរើសប្រធានបទនៃការសរសេរ ការបង្កើតចំណងជើងរឿង ការបង្កើតចំណុចលម្អិតនៃរឿង ការតម្លើងរឿង ការបង្កើតសាច់រឿង ឬចលនារឿង ការសន្ទនា តួអង្គ ឈ្មោះតួអង្គ និងពេលវេលា ការងារបច្ចេកទេស ចំណុចផ្សេងៗ។

Flag Counter