កិច្ចប្រជុំរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋ


ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១

រាជធានីភ្នំពេញៈ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១ នៅទីស្តីការក្រសួង លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការពិធីការសាសនានិងព្រះរាជប្បវេណីស្តីពីការរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១ និមន្តនិងចូលរួមក្នុងកិច្ចប្រជុំនេះមានសម្តេចព្រះឧត្តមវង្សា មួង រ៉ា លេខាធិការថេរសភាសង្ឃសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ សមាជិកថេរសភាសង្ឃ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ ព្រះមហារាជធម្ម វង្ស អានីតា សមាជិកគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរធម្មការនិងសាសនាទាំង២ខេត្ត-ក្រុងនិងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

 លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានលើកឡើងក្នុងអង្គប្រជុំនោះថា ដើម្បីធានាឲ្យបាននូវព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងពិធីផ្សេងៗទៀតប្រព្រឹត្តទៅបានល្អទាមទារឲ្យមានកិច្ចសហការ និងឯកភាពគ្នាក្នុងការត្រៀមរៀបចំផែនការលំអិតឲ្យបានល្អស្របតាមការណែនាំរបស់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥០៥អនក្រ.តតស្តីពីការការបង្កើតអនុគណៈកម្មការ ទទួលភារកិច្ចរៀបចំព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ“ព្រះបរមរតនកោដ្ឋ”ដែលតម្រូវឲ្យក្រសួងធម្មការនិងសាសនារួមជាមួយគណៈសង្ឃនាយកទាំងពីរគណៈក្នុងអនុគណៈកម្មការពិធីការសាសនានិងព្រះរាជប្បវេណី

          លោក មិន ឃិន បានបញ្ជាក់ថា អនុគណៈកម្មការពិធីការសាសនានិងព្រះរាជប្បវេណីត្រូវយកចិត្តទុកដាក់ចំពោះពិធីការសាសនា ប្រពៃណី ព្រះសង្ឃដែលត្រូវយាងនិមន្តចូលរួមទាំងក្នុងពិធីដង្ហែ និងពិធីតម្កល់ព្រះបរមអដ្ឋិ តម្រូវតាមចំនួនបានកំណត់និងគ្រប់គ្រងឲ្យបានល្អ និងនិមន្តព្រះសង្ឃតាមវត្តទាំងពីរគណៈតាមចំនូនកំ ណត់ដើម្បីចូលរួមទទួលភត្ត បង្សុកូល ចម្រើនព្រះបរិត្ត ទេសនា សូត្រព្រះធម្មតាមតម្រូវការក្នុងព្រះរាជពិធី ត្រៀមលក្ខណៈរៀបចំទេយ្យទាន សម្ភារៈ បរិក្ខា សម្រាប់បម្រើពិធីកម្មសាសនាតាមតម្រូវការព្រមទាំងត្រៀមលក្ខណៈរៀបចំព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិមានទីតាំងកំណត់ឲ្យបានសមស្របតាមព្រះរាជប្បវេណីជាតិនិងប្រ ពៃណីសាសនា។ ព្រមជាមួយគ្នានេះ លោក មិន ឃិន បានអំពាវនាវឲ្យគ្រប់វត្តអារាម បូជនីយដ្ឋានសាសនា និងអាស្រមវិបស្សនាត្រូវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធឲ្យបានវិសេសវិសាលសក្តិសមនិងសេចក្តីគោរពស្រលាញ់ដែលផុសចេញពីក្រអៅបេះដូងដោយរៀបចំនិមន្តព្រះសង្ឃ សូត្រមន្តបង្សុកូល និងទូងស្គរវាយគង-ឃ្មោះ នៅពេលចាប់ផ្តើមព្រះរាជពិធីដង្ហែព្រះបរមសពចេញពីព្រះបរមរាជវាំងឲ្យបានអធិកអធមបំផុត៕

ដោយ ម៉ៅ សុខជា


Flag Counter