ស្វែងយល់ពីលក្ខណៈបុគ្គលការណ៍ និងលក្ខណៈសង្គមការណ៍ក្នុងស្នាដៃអក្សរសិល្ប៍ និងភាពយន្តរឿងរាជិនីភូមិគ្រឹះ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងធម្មការ និងសាសនា                                 

អគ្គនាយកដ្ឋានកិច្ចការសាសនា

ពុទ្ធសាសនបណ្ឌិត្យ 

សេចក្តីជូនដំណឹង

ស្តីពីការធ្វើបាឋកថាប្រចាំខែមីនា

 

          ពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការនិងសាសនា មានកិត្តិយស សូមប្រគេន និងជម្រាបជូន ដំណឹងដល់សាធារណ:ជន និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ឲ្យបានជ្រាបថា នៅថ្ងៃពុធ ១កើត  ខែពិសាខ ឆ្នាំ ជូត ទោសស័ក       ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ នៅវេលាម៉ោង ៩: 00 ដល់ ១១:00 នាទីព្រឹក ពុទ្ធសាសនបណ្ឌិត្យនឹងរៀបចំធ្វើបាឋកថាប្រចាំខែមីនា ដោយលោកសាស្ត្រាចារ្យ យូ សុភា លើប្រធានបទ  ស្វែងយល់ពីលក្ខណៈបុគ្គលការណ៍ និងលក្ខណៈសង្គមការណ៍ក្នុងស្នាដៃអក្សរសិល្ប៍ និងភាពយន្តរឿងរាជិនីភូមិគ្រឹះ ”  តាមអនឡាញ ដោយផ្សាយផ្ទាល់តាមផេកពុទ្ធសាសនបណ្ឌិត្យ Buddhist Institute សូមរងចាំទស្សនា និងសួរសំណួរទៅកាន់វាគ្វិនយើងតាមម៉ោងពេលដែលបានកំណត់

            សេចក្តីដូចបានជម្រាបជូន ពុទ្ធសាសនបណ្ឌិត្យ សូមនិមន្ត អញ្ជើញ ព្រះថេរានុថេរ: ឯកឧត្តម លោក លោកស្រី ចូលរួមទស្សនាបាឋកថាប្រចាំខែមីនាដូចមានក្នុងកម្មវិធី ដែលបានគ្រោងទុកកុំបីខាន ។

           

        សូមអរព្រះគុណ និងអរគុណ!

 

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំការប្រជុំសម្រាប់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងពិនិត្យការអនុវត្តន៍ការងារកន្លងមក សំដៅបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការបន្តនិរន្តរភាពការងារជាមួយអង្គភាពជំនាញរបស់ក្រសួង នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភានេះ ក្រសួង នឹងបន្តដាក់ចេញនូវគោលនយោបាយអាទិភាពមួយគឺ«លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គមនិងសុខដុមនីយកម្មសាសនា» ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថាក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលយល់ឃើញថា យុទ្ធសាស្រ្តចតុកោណ ជាពិសេសគោលដៅសម្រាប់ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅតែចាំបាច់ និងសមស្រប សម្រាប់កម្ពុជាអនុវត្តក្នុងនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣ តទៅទៀតដោយត្រូវពង្រឹងបន្ថែមទៀតលើសមិទ្ធផលសម្រេចបានកន្លងមក និងផ្តោតសំខាន់លើរបៀបវារៈ ធានា ប្រសិទ្ធភាព តាមរយៈការអនុវត្តអភិក្រម«ឆ្លុះកញ្ជក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

Read more: ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំការប្រជុំសម្រាប់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអង្ករ និងថវិកាជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០  ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអំណោយជាអង្ករ និងថវិកាជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងពេលចូលឆ្នាំប្រពីណៃជាតិខ្មែរ នៅទីស្តីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យចូលរួមចលនាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ តាមសេចក្ដីណែនាំក្រសួងសុខាភិបាល និងស្របតាមស្មារតី នៃសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនត្រូវមើលរំលងក្នុងការថែទាំសុខភាពឡើយ ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍បន្តទៀតថា សូមឲ្យចូលរួមធ្វើអនាម័យ ដោយលាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ឲ្យបានទៀងទាត់ និងពាក់ម៉ាស, ពាក់ស្រោមដៃជាប្រចាំ ដើម្បីថែរក្សា នូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច «ការពារខ្លួនយើង ក៏ដូចការពារក្រុមគ្រួសារយើងផងដែរ» ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ព្រះនាម គោរាគទេវី ដែលជាបុត្រីទី២ នៃកបិលមហាព្រហ្ម ព្រមទាំងឬទ្ធិបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរជូនចំពោះគ្រប់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ មានសេចក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារដែលខ្លួនបំពេញ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនជឿនលឿនទៅមុខប្រកបដោយចីរភាពជានិរន្ដរ៍ ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញចែកអង្ករ និងថវិកាជូនដល់មន្រ្តីរាជការ...

Flag Counter