ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រឡងសូត្របាតិមោក្ខ សម្តែងធម៌ទេសនា និងសូត្រធម៌បទ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កលោក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីរួមជាមួយសម្ដេចព្រះសង្ឃនាយករងនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គាធិការរង ក្នុងកម្មវិធីប្រឡងសូត្របាតិមោក្ខ ធម្មទេសនា និងសូត្រធម៌បទ ដែលមានបេក្ខជនសរុបចំនួន ៦៩អង្គ/នាក់ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។ ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រគេន-ជូន សម្តេចព្រះសង្ឃនាយករង សម្តេចព្រះអគ្គាធិការ សម្តេចព្រះអគ្គធិការរងព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង កាលពីសម័យមុនៗមានការរីកចម្រើនណាស់ទើបតែត្រូវបានបំផ្លិចបំផ្លាញនៅក្នុងខ្មែរក្រហម ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាយស្ទើរគ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធ ព្រះសង្ឃ បញ្ញាវ័ន្ត ប្រជាពលរដ្ឋគ្រប់វ័យត្រូវបានសម្លាប់រង្គាល។ ចំពោះវិស័យព្រះពុទ្ធសាសនាវិញ ក៏ត្រូវបានជាន់ឈ្លីព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមត្រូវបានបំផ្លាញ ស្ទើទាំងស្រុង។ ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានផ្តួលរំលំនា ថ្ងៃទី៧ មករា១៩៧៩ មកអ្វីៗទាំងអស់ចាប់ផ្តើមមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុនដឹកនាំ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយសម្ដេចព្រះអគ្គាធិការ សម្ដេចព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងបុគ្គលិក មន្ត្រីរាជការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោកសាស្រ្តាចារ្យដែលបានអញ្ជើញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រឡងប្រជែង សូត្របាតិមោក្ខ ធម្មទេសនា និងសូត្រធម៌បទ ប្រកបដោយអត្ថន័យ និងអត្ថប្រយោជន៍នេះឡើង គឺដើម្បីថែរក្សាវប្បធម៌ប្រពៃណី លើកតម្លៃព្រះពុទ្ធសាសនា និងផ្ដល់ពានរង្វាន់ជ័យលាភីក្នុងការចូលរួមប្រឡងប្រជែងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម:

១.សូមឱ្យបេក្ខសមណ/បេក្ខជនទាំងអស់ ខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឡងទៅតាមជំនាញដែលបានដាក់ពាក្យប្រឡង ធ្វើយ៉ាងណាឱ្យគណៈមេប្រយោគផ្តល់នូវពិន្ទុដែលបេក្ខសមណ/បេក្ខជនចង់បាន។

២.សូមឱ្យបេក្ខសមណ/បេក្ខជន ចូលរួមប្រឡងទាំងអស់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងក្នុងការប្រឡងឱ្យបានល្អ ជៀសវាងបាត់បងឱកាសក្នុងការប្រឡង ដែលធ្វើឱ្យបេក្ខសមណ/បេក្ខជនមានការសោកស្តាយនៅពេលក្រោយ។

៣.សូមគណៈមេប្រយោគរៀបចំការប្រឡង បំពេញការងារដោយគណនេយ្យភាព និងតម្លាភាព និងប្រកាន់ខ្ជាប់នូវវប្បធម៌ស្មោះត្រង់ សីលធម៌ស្អាតស្អំ ស្រឡាញ់យុត្តិធម៌ និងសុភវិនិច្ឆ័យ ស្មារតីរឹងមាំ ជៀសផុតពីនិន្នាការលំអៀង ដោយមនោសញ្ចេតនា ដែលតែងតែដឹកនាំដោយអារម្មណ៍អាក្រក់ក្នុងការវិនិច្ឆ័យលើកការឱ្យពិន្ទុដល់បេក្ខសមណ/បេក្ខជនប្រឡង។

Read more: ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រឡងសូត្របាតិមោក្ខ សម្តែងធម៌ទេសនា...

ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី

រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងឯកឧត្តម   លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យអគ្គនាយក បានអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះសពសម្ដេច រាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ អតីតសមាជិកាព្រឹទ្ធសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ដែលបានសោយព្រះពិរាល័យកាលពីវេលាម៉ោង១២.៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ៧រោច ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ។ ការបាត់បង់ សម្តេចរាជបុត្រីព្រះរៀម គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យ វប្បធម៌ អរិយធម៌ជាតិខ្មែរ និងជាការបាត់បង់ឥស្សរជនខ្មែរដ៏ឆ្នើមមួយអង្គ ដែលបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពលពេញមួយព្រះជន្ម ដើម្បីការពារ ថែរក្សា និងអភិវឌ្ឍន៍សិល្បៈ វប្បធម៍ ប្រពៃណីជាតិខ្មែរ ។ ទូលព្រះបង្គំយើងខ្ញុំសូមក្រាបបង្គំចូលរួមរំលែកនូវព្រះមរណទុក្ខជាមួយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់ ដោយសេចក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ។ ទូលព្រះបង្គំយើងខ្ញុំ សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី  សូមបានយាងទៅសោយសុខក្នុងឋានព្រះបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ ដឹកនាំគណៈប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញណក្ខន្ធព្រះសព...

ដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ខាមមាញ់ សូវីឡឺត អនុរដ្ឋមន្រ្តីក្រសួងផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា

ទីស្តីការក្រសួងៈព្រឹកថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ខាមមាញ់ សូវីឡឺត អនុរដ្ឋមន្រ្តីក្រសួងផ្ទៃក្នុង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកសកម្មភាពសាសនា ដែលជាប្រយោជន៍ឆ្លើយតបតាមសេចក្តីត្រូវការជាអាទិភាពរបស់ក្រសួង និងក្នុងស្មារតីលើកកម្ពស់គោលនយោបាយសុខដុមនីយកម្មសាសនានៅកម្ពុជា ។

Read more: ដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ខាមមាញ់ សូវីឡឺត អនុរដ្ឋមន្រ្តីក្រសួងផ្ទៃ...

ក្រសួងធម្មការនិងសាសនាបានរៀបចំពិធីសំណេះសំណាលជាមួយតំណាង អាចារ្យ-អាចារិនី មកពីទូទាំងប្រទេស

ព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញចូលរួមកម្មសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសចំនួន ១,០០០ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា  ដែលមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង-ស្ថាប័ន គ្រូឧទ្ទេសសាចារ្យ អាចារ្យ-អាចារិនី មកពីទូទាំងប្រទេសសរុបប្រមាណចំនួន១០០០រូប នៅសាលសន្និសីទចតុម្មុខ ។ គួរបញ្ជាក់ផងដែរថា ពិធីជួបជុំដែលបានប្រារព្ធធ្វើនាពេលនេះ ដែលបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ចំពោះការលើកតម្កើង ព្រះពុទ្ធសាសនា វប្បធម៌ជាតិ និងប្រពៃណី ទំនៀមទម្លាប់ ឲ្យកាន់តែរីកចម្រើនរុងរឿង ដោយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង គឺពិតជាកើតចេញពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយភាពជឿជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងការរួមចំណែកឧបត្ថម្ភ និងគាំទ្រទាំងស្មារតី និងសម្ភារ:ពីបណ្តាដៃគូពាក់ព័ន្ធនានា  ធ្វើឲ្យវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន នូវអត្ត-សញ្ញាណរបស់ខ្លួន រហូតមកទល់ពេលបច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម  ជាពិសេសធ្វើឲ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើហិង្សាផ្សេង‌‌‌‌‌‌ៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។

Read more: ក្រសួងធម្មការនិងសាសនាបានរៀបចំពិធីសំណេះសំណាលជាមួយតំណាង អាចារ្យ-អាចារិនី មកពីទូទាំងប្រទេស

សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី"ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិ"សម្រាប់ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា

ព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម  ផ្លោក ផន រដ្ឋលេខាធិការប្រចាំការតំណាឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា  បានអញ្ជើញជាអធិបតីក្នងកម្មវិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពី"ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងសន្និធិ"សម្រាប់ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា។ ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា៖អង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ សំដៅបង្កើនការយល់ដឹង បង្កើនសមត្ថភាព ការទទួលខុសត្រូវ ប្រសិទ្ធភាព ផលិតភាពការងារ គណនេយ្យភាព និងលើកកម្ពស់ការយល់ដឹងដល់មន្ត្រីទទួលបន្ទុកថ្នាក់កណ្តាល និងមន្រ្តីទាំង ២៥ មន្ទីរ រាជធានី-ខេត្ត នៃក្រសួងធម្មការ និងសាសនា អំពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, បទបញ្ជារបស់រាជរដ្ឋាភិបាល, សារាចរណែនាំស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តមួយចំនួន តម្រូវឱ្យក្រសួង និងមន្ទីរ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រៀបចំបញ្ជីសារពើភណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមគំរូ និងប្លង់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយគុណភាព គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបូរណភាព សំដៅសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ថ្លែងបើកសិក្ខាសាលានេះផងដែរឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍បន្តទៀតថា៖ ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងដ៏សំខាន់ ដើម្បីស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៅក្នុងការស្រូបយកចំណេះដឹង បទពិសោធន៍ បញ្ហាប្រឈម និងរបៀបវារៈដែលអង្គសិក្ខាសាលាបានគ្រោងទុក សូមសមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ត្រូវ៖

១- ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់វាគ្មិននីមួយៗលើកឡើង ព្រមទាំងលើកជាសំណួរចម្ងល់ឬបញ្ហាលំបាកទាំងឡាយ ដែលអស់លោក លោកស្រី ជាសិក្ខាកាមក្នុងវគ្គសិក្ខាសាលានេះ ធ្លាប់ប្រឈមនឹងការងារជាក់ស្តែងកន្លងមក ដើម្បីសាកសួរឲ្យវាគ្មិនបញ្ជាក់បន្ថែមកាន់តែច្បាស់ថែមទៀត។

២- ត្រូវលើកយកបទពិសោធន៍ដែលបានធ្លាប់អនុវត្តកន្លងមក ភាពងាយស្រួល ភាពលំបាក ការប្រឈមផ្សេងៗ មកបូកផ្សំនឹងចំណេះដឹង ដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅបង្កើនសមត្ថភាពការយល់ដឹងបន្ថែមទៀតដើម្បីអនុវត្តការងារឲ្យទទួលបានជោគជ័យ។

៣- ត្រូវផ្តួចផ្តើមគំនិតជជែកពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញ ដែលអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរិះរកនូវវិធានការ និងដំណោះស្រាយសមស្របដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាពការងារ។

Read more: សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ...

More Articles...

  1. ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ ឆ្នាំ២០១៩
  2. ឯកឧត្តមទេសរដ្ឋមន្រ្តីអញ្ជើញបិទសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងសុខដុមណីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជាលើកទី ៨ ក្រោមប្រធានបទ "សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
  3. ក្រសួងធម្មការនិងសាសនាបានរៀបចំសិក្ខាសាលាស្ដីពីកិច្ចសន្ទនាអន្តរជំនឿសាសនាដើម្បីពង្រឹងសុខដុមណីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជាលើកទី ៨ ក្រោមប្រធានបទ "សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក "
  4. ធីបុណ្យខួបអនុស្សាវរីយលើទី៦៦(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទ ឆ្នាំ២០១៩

Flag Counter