រសៀលថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្ត បានដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួមដង្ហែព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង ព្រះរាជាគណ:ថ្នាក់ត្រី និងជាព្រះជលធីវាសីព្រះមេគណ ខេត្តកំពត ដេីម្បីតម្តល់ទុកប្រារព្ធធ្វេីបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេសវាយតម្លៃស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្ដម សាន សម្ផស្ស អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា។ អង្គប្រជុំបានដំណើរការដោយរលូន កំណត់បានជ័យលាភីសម្រាប់ពានរង្វាន់រឿងខ្លី និងកំណាព្យ ព្រមទាំងបានកំណត់ប្រធានបទសម្រាប់ពានរង្វាន់លើកី៣ បន្តទៀត។ លទ្ធផលជ័យលាភីនឹងប្រកាសនៅពេលឆាប់ៗនេះ។ សូមអរគុណ
ថ្ងៃសៅរ៍ ១០កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី ១០ខែសីហា ឆ្នាំ២០១៩
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិ...ការវត្តលង្កាព្រះកុសុមារាម បានរៀបចំទទួលបដិសណ្ឋារកិច្ច សម្តេចឱម៉ាល់ប៉េ សោភិតៈ ព្រះសង្ឃនាយកនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កានិងចម្រេីនពរស្វាគមន៍ ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា និងលោកជំទាវ អញ្ជើញមកដល់វត្តលង្កាព្រះកុសុមារាម ដេីម្បីប្រតិស្ឋាន នូវព្រះសារីរិកធាតុ និងព្រះសិរិពោធិព្រឹក្ស ។
ក្រោយពីបញ្ចប់កម្មវិធីនៅវត្តលង្កាព្រះកុសុមារាម ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី និងលោកជំទាវ បានបន្ត ទស្សនកិច្ច ពុទ្ធមណ្ឌលវិបស្សនាធុរះភ្នំព្រះរាជទ្រព្យ និងដាំដេីម នាគ ដែលជាដេីមឈេីម្យ៉ាងតំណាងជាតិ នៃប្រទេសស្រីលង្កា នៅទីអាវាសនោះផងដែរ។
នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ខ្លួនស្ដីពី «ច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ» ដែលធ្វើបទបង្ហាញដោយឯកឧត្ដម ស សាម៉ីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ។ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីពុទ្ធសាសនបណ្ឌិត្យប្រចាំឆ្នាំ២០១៩នេះ។ ព្រមជាមួយគ្នានេះផងដែរ សិក្ខាកាមទាំងអស់បានភ្លក្សរស់ជាតិទឹកដោះគោស្រស់ដែលផលិតដោយឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា។