ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥
កណ្តាលៈ វត្តអារាមនិងស្ថាប័នព្រះពុទ្ធសាសនាគឺជាទីកន្លែងឬមជ្ឈមណ្ឌលនិងជាស្នូលនៃព្រលឹងជាតិ សាមគ្គីធម៌ ភាតរភាព ការឯកភាពជាតិ មជ្ឈមណ្ឌលសីលធម៌សម្រាប់អភិវឌ្ឍកាយ វិចារ ចិត្ត។ វត្តនៅទីណាប្រជាជននៅកន្លែងនោះ។ ប្រជាជនជួយកសាងវត្ត វត្តជួយដល់ប្រជាជនតាមរយៈការជួយអប់រំឲ្យមានគំនិតអភិវឌ្ឍ។ នេះជាប្រសាសន៍លើកឡើងរបស់លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបញ្ចុះខណ្ឌសីមាព្រះវិហារវត្ត ទួលច្រឡាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥។
អានបន្ត៖លោក មិន ឃិនៈ សំណង់វិហារព្រះពុទ្ធសាសនាជាអត្តសញ្ញាណរបស់ជាតិយើង
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ អង្គការយូនីសេហ្វសហការជាមួយក្រ សួងធម្មការនិងសាសនាប្រារព្ធពិធីបូកសរុបលទ្ធផលការងារកិច្ចការពារកុមារឆ្នាំ២០១៤និងលើកទិសដៅនិងទិសដៅបន្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងមានការនិមន្តចូលរួមពីព្រះមេគុណទាំងពីរគណៈនិកាយព្រមទាំងប្រធានមន្ទីរធម្មការនិងសាសនា ថ្នាក់ដឹកនាំឥស្លាមសាសនានិងគ្រីស្ទសាសនាដែលជាក្រុមគោលដៅប្រមាណជាង២០០នាក់។
អានបន្ត៖អង្គការយូនីសេហ្វបូកសរុបលទ្ធផលការងារកិច្ចការពារកុមារឆ្នាំ២០១៤
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ វិស័យសាសនានៅកម្ពជាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនៅចំពោះមុខប្រធានមន្ទីរនិងមន្ត្រីរាជការក្រសួងបែបនេះខណៈ លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាបានអញ្ជើញចូលរួមប្រជុំប្រចាំខែកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នា សាលប្រជុំក្រសួងធម្មការនិងសាសនា។
Read more: ការពង្រឹងវិស័យធម្មការនិងសាសនាពិតជានាំមកនូវសុខដុមរមនាទាំងអស់គ្នា
ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥
ភ្នំពេញៈ ព្រះពុទ្ធសាសនាបានកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍវប្បធម៌ខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នដែលនេះជាការចូលរួមចំណែកជាមួយផ្នែកអាណាចក្រដ៏ធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍ទូលប្រគេនលើកឡើងបែបនេះ ខណៈពេល លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អមដំណើរយាងជាមួយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រ កម្ពុជា យាង-អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ នាបរិវេណពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ និងមានបេក្ខសមណសិស្សចំនួន៣៣៩អង្គ។