នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ «ប្រៀបធៀបស្នេហាទុំទាវ និង ស៊ីប្រង់ស៊ែលម៉ា» » នៅថ្ងៃពុធ ទី២៨ ខែតុលា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យ ប៉ាង រតនា ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
-តើអ្វីជាស្នេហាទុំទាវ? តើអ្វីជាស្នេហាស៊ីប្រង់ស៊ែលម៉ា? ហើយតើស្នេហាទាំងពីរនេះ ដូចនិងខុសគ្នាត្រង់ណាខ្លះ?
សូមអញ្ជើញចូលរួម និងជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ
នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំដោយគណៈប្រតិភូក្រសួងធម្មការ និងសាសនាចូលជួបពិភាក្សាការងារស្វែងយល់ពីការរីកចម្រើនថ្មីៗ បញ្ហាប្រឈម ទិសដៅការងារខាងមុខរបស់ក្រសួង ជាមួយគណៈកម្មការទី៧ នៃព្រឹទ្ធសភា ដែលដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕
កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់ ។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យ នៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។កាលពីថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ ពុទ្ធសាសនបណ្ឌិត្យបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការសន្តិស្ម័គ្រចិត្ត (SVA) អង្គការរីស្សូ កូសី-កៃ និងពុទ្ធសាសនបណ្ឌិត្យ។ សៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យនេះ ជាឯកសារគោលមួយដែលត្រូវមានការចូលរួមកែលំអនាពេលខាងមុខបន្តទៀត ដើម្បីឲ្យកាន់តែមានសុក្រឹត្យភាព រីកចំរើនតាមសម័យកាលបច្ចេកវិទ្យាបណ្ណាល័យ ក៏ដូចជាតាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋានធ្វើការផ្ទាល់។ អង្គសិក្ខាសាលាប្រព្រឹត្តទៅដោយមានសមាសភាពមន្ត្រីដែលទទួលបន្ទុកការងារបណ្ណាល័យនៅតាមរាជធានី-ខេត្ត នាយកដ្ឋាននានាក្រោមឱវាទក្រសួង ពុទ្ធិកវិទ្យាល័យព្រះសុរាមម្រឹត និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សរុបមានចំនួន៦០អង្គ-នាក់ និងបានប្រារព្ធពិធីបិទដោយមាន ឯកឧត្ដម ញ៉ែម វ៉ាលី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជារដ្ឋលេខាធិការទទួលបន្ទុកពុទ្ធសាសនបណ្ឌិត្យ, ឯកឧត្ដមអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង។
Read more: សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការងារពុទ្ធិកបណ្ណាល័យ...
ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញគោរពព្រះវិញ្ញាក្ខន្ធព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសគម្រប់ខួប៨ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងធម្មការនិងសាសនា សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងសោយនូវបរមសុខ ក្នុងសុគតិភព និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានដឹកនាំគណ:ប្រតិភូក្រសួង...