ព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំ០៩ខែ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត ដែលមានការនិមន្ត អញ្ជើញចូលរួមពី ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ព្រះរាជាគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ព្រះសាកលវិទ្យាធិការ អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក និង ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
ព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនអគ្គបញ្ជាការដ្ឋានបញ្ជូនសារនៃកងយោធពលខេរៈភូមិន្ទ។ ក្នុងនាមក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្ត្រី រួមទាំងសម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា ជំនួយការ និងមន្រ្តីរាជការក្រោមឱវាទក្រសួង ព្រមទាំងអង្គការ សមាគម បានផ្សាភ្ជាប់ជាមួយកម្លាំងប្រដាប់អាវុធបាននាំយកថវិកាសរុប១១លាន និង ១០ម៉ឺនរៀល សម្រាប់ជូន មេបញ្ជាការ មេបញ្ជាការរង សេនាធិការរង នាយកទាពលទាហាន និង ជូនអង្គភាពចំនួន ១០លានរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគ រួមមាន៖ អង្ករ២តោន៤០០គីឡូក្រាម .មីកេះតូច៨៦កេះតូច មីខ្លាឃ្មុំ៣៨កេះ.ទឹកផ្លែឈើ ២៦កេះ. ទឹកស៊ីអ៊ីវ ៤១យួរ. ទឹកត្រី ៤៩យួរ. ទឹកក្រូច ៧កេះ. ទឹកសុទ្ធ ៣០កេះ. ស្ករស២៣គីឡូក្រាម. ប្រេងឆា៩ដប. ប៊ីចេង ១កញ្ចប់. ត្រីខ៣យួរ រួមនិងសម្ភារៈផ្សេងទៀត នៅអគ្គបញ្ជាការដ្ឋានកងទ័ពបញ្ជូនសារ នៃកងយោធពលខេរភូមិន្ទ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ នៅក្នុងពិធីនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ បានមកពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួងធម្មការ និងសាសនា ព្រមជាមួយនឹងការចូលរួមពីសំណាក់ សម្តេច ព្រះមន្រ្តីសង្ឃនៅតាមបណ្ដាវត្តអារាម និងគ្រឹស្ទសាសនា ឥស្លាមសាសនា ព្រមទាំងអង្គការ សមាគមគ្រប់និកាយសាសនា ដែលបានចែករំលែកពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមឆ្លើយតបនូវគុណតម្លៃចំពោះវីរៈយុទ្ធជន នៃកយោធពលខេរភូមិន្ទ ពិសេសអគ្គបញ្ជាការដ្ឋានបញ្ជូនសារ ដែលបានប្តេជ្ញាការពារបានយ៉ាងហ្មឺងម៉ាត់នូវបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក រហូតទទួលបានសុខសន្ដិភាពពេញបរិបូរណ៍ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយបើទោះបីអំណោយទាំងនេះ នៅមានកម្រិតក៍ដោយ តែនេះជាទឹកចិត្តការគោរពស្រឡាញ់ ការបំពេញបន្ថែមគ្នាទៅវិញទៅមករវាង សមរភូមិមុខនិងសមរភូមិក្រោយ។
នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការសរសេរសេចក្ដីព្រាងប្រកាស និងលិខិតបទដ្ឋាននានាស្ដីពីការប្រព្រឹត្តទៅនៃពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា បានបន្តដឹកនាំប្រជុំការងាររបស់អនុគណៈកម្មការជាលើកទី២ ដើម្បីពិនិត្យមើលឯកសារ និងសេចក្ដីព្រាងនានាដែលពាក់ព័ន្ធ នៅសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ។
Read more: កិច្ច ប្រជុំការងារអនុគណៈកម្មការ សរសេរសេចក្ដី ព្រាងប្រកាស និង លិខិតបទដ្ឋាន នានា...