ចឹងហឺ ស្ពានទំនាក់ទំនងកម្ពុជា-ចិន នារជ្ជកាលម៉េង

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ «ចឹងហឺ ស្ពានទំនាក់ទំនងកម្ពុជា-ចិន នារជ្ជកាលម៉េង» នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយឯកឧត្ដមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
សូមជួយផ្សព្វផ្សាយបន្តដោយមេត្រី។
សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
This email address is being protected from spambots. You need JavaScript enabled to view it.

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីច្បាប់សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា

ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០   ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីច្បាប់សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអញ្ជើញចូលរួមពីឯកឧត្តម តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក      ដែលជាគណៈកម្មការរៀបចំសេចក្តីព្រាងច្បាប់ នៅទីស្តីការក្រសួង។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា...

ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំប្រកាសស្ដីពីការអនុញ្ញាតចុះបញ្ជីពាហិរសាសនានៅព្រះរាជាណាចក្រកម្ពុជា

ព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំប្រកាសស្ដីពីការអនុញ្ញាតចុះបញ្ជីពាហិរសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន  នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...

ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការមិនមានរោគ ជាលាភដ៏ប្រសើរ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី

សេចក្ដីជូនដំណឹង

ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ពុទ្ធសាសនបណ្ឌិត្យមានកិត្តិយសសូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ពុទ្ធសាសនបណ្ឌិត្យប្រកាសចាប់ផ្ដើមទទួលស្នាដៃពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យលើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការមិនមានរោគ ជាលាភដ៏ប្រសើរ» ក្នុងទម្រង់ជារឿងខ្លី និងកំណាព្យរឿងខ្លី។ ឈប់ទទួលយកស្នាដៃនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត។ សូមអានលក្ខខណ្ឌនានាដែលមាននៅលើខិត្តបណ្ណ។ សូមអរគុណ

សូម ចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។

https://t.me/BuddhistInstitute

This email address is being protected from spambots. You need JavaScript enabled to view it.

www.budinst.gov.kh

 

More Articles...

  1. លទ្ធផល​នៃ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំខែ​តុលា ឆ្នាំ​២០២០ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ខែ​វិច្ឆិកា របស់​ក្រសួង​ធម្មការ និង​សាសនា
  2. ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារវិស័យធម្មការ និងសាសនាប្រចាំខែតុលា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍ខែបន្ត
  3. ឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម
  4. តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់

Flag Counter