ដំណើរទស្សនកិច្ចរបស់លោកស្រី អូរីកូ ណាកាម៉ូរ៉ា មកពុទ្ធសាសនបណ្ឌិត្យ

កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ គណៈប្រតិភូមួយក្រុមដឹកនាំដោយលោកស្រី អូរីកូ ណាកាម៉ូរ៉ា ជាអនុប្រធានគណៈកម្មការមូលនិធិអត់អាហារមួយពេលរបស់អង្គការ រីស្សូ កូសី-កៃ បានមកទស្សនកិច្ចពុទ្ធសាសនបណ្ឌិត្យ។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យដែលសម្រេចបានក្នុងមួយឆ្នាំដំបូងនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនា និងអង្គការ រីស្សូ កូសី-កៃ ដែលមានរយៈពេល៣ឆ្នាំ (២០១៦-២០១៨)។

លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យបានធ្វើសេចក្ដីរាយការណ៍ពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ និងទិសដៅទៅមុខទៀត ក្នុងបរិបទនៃអនុស្សរណៈនេះ។ លោកស្រី អូរីកូ និងគណៈប្រតិភូ បានថ្លែងកោតសរសើរដោយស្មោះពីលទ្ធផលការងារដែលពុទ្ធសាសនបណ្ឌិត្យសម្រចបាន។

គួរបញ្ជាក់ផងដែរថា ក្នុងខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនា និងអង្គការ រីស្សូ កូសី-កៃ បានចែងថា អង្គការនឹងជួយ៖

១- បោះពុម្ពផ្សាយទស្សនាវដ្ដីកម្ពុជសុរិយាឲ្យបានទៀងទាត់

២- អភិរក្សឯកសារចាស់ៗនិងបោះពុម្ពជាសៀវភៅថ្មីៗស្ដីពីសាសនានិងវប្បធម៌ចរិកសាសនានៃព្រះរាជាណាចក្រកម្ពុជា

៣- រៀបចំបាឋកថាស្ដីពីសាសនានិងវប្បធម៌ចរិកសាសនាជាទៀងទាត់នៅព្រះរាជាណាចក្រកម្ពុជា

៤- គ្រប់គ្រងនិងថែរក្សាបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យឲ្យមានសណ្តាប់ធ្នាប់ល្អ

៥- ពង្រឹងការផ្សព្វផ្សាយព័ត៌មានពីសកម្មភាពពុទ្ធសាសនបណ្ឌិត្យដល់សាធារណជនតាមរយៈយន្តការបច្ចេកវិទ្យាព័ត៌មាន

៦- លើកកម្ពស់បរិយាកាសការងារពុទ្ធសាសនបណ្ឌិត្យឲ្យបានកាន់តែល្អប្រសើរ

៧- ពង្រឹងបន្ថែមនូវសមត្ថភាពបុគ្គលិកពុទ្ធសាសនបណ្ឌិត្យ

នៅវេលារសៀលដដែលថ្ងៃនោះផងដែរ ក្រុមប្រតិភូបានជួបសម្ដែងការគួរសមជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។ ក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅដល់ប្រតិភូ និងសន្យាគាំទ្រគម្រោងការ និងសកម្មភាពនានារបស់ពុទ្ធសាសនបណ្ឌិត្យនាពេលអនាគត។

 

សម្តេចសាយឈុំជួបសំណេះសំណាលជាមួយមន្រ្តីពុទ្ធសាសនបណ្ឌិត្យ

ព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០១៧សម្តេចវិបុលសេនាភក្តីសាយឈុំប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីដែលបម្រើការងារនៅពុទ្ធសាសនបណ្ឌិត្យ។

 

លោកសសុខនីប្រធានពុទ្ធសាសនបណ្ឌិត្យនិងមន្រ្តីជំនាញបានជម្រាបរាយការណ៍អោយដឹងអំពីសកម្មភាពការងាររបស់ពុទ្ធសាសនបណ្ឌិតដែលមានមន្រ្តីក្របខណ្ឌចំនួន១៤រូបមន្រ្តីចុះមកធ្វើកម្មសិក្សា៥រូប, បុគ្គលិកកិច្ចសន្យា៥រូបនិងអ្នកហាត់ការដោយស្ម័គ្រចិត្តមួយចំនួនទៀត។ពុទ្ធសាសនបណ្ឌិតមាន៥ការិយាល័យការងារ៖ការិយាល័យបណ្ណាល័យ, ក្រុមជុំនំទំនៀមទម្លាប់, អភិរក្សឯកសារវប្បធម៌និងសាសនា, ពត៌មានវិទ្យានិងការិយាល័យរដ្ឋបាលសរុប។ពុទ្ធសាសនបណ្ឌិត្យដែលមានដំណើរការងារល្អគឺអាស្រ័យដោយមានប្រភពឧបត្ថម្ភពីថវិការដ្ឋ, មូនិធិនិងថវិកាដែលសប្បុរសជនទាំងក្នុងទាំងក្រៅប្រទេសបានជួយឧបត្ថម្ភជាក់ស្តែងអង្គការមូនិធិពុទ្ធសាសនាជប៉ុន “ រីហ្សូកូសីកៃ”ដែលកន្លងមកបានជួយឧត្ថម្ភកសាងអាគារពុទ្ធសាសនបណ្ឌិត្យជួយដល់សកម្មភាពការងារបណ្ណាល័យកិច្ចការបោះពុម្ពផ្សាយមួយចំនួននិងកិច្ចការរដ្ឋបាលផងខ្លះផងដែរ...។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងកោតសរសើរលើកទឹកចិត្តដល់មន្រ្តីទាំងអស់ដែលកន្លងមកសកម្មបំពេញការងារតាមជំនាញបានល្អរួមមានទាំងការរៀបចំទុកដាក់ថែរក្សាសៀវភៅឯកសារចាស់ៗដែលសៀវភៅឯកសារខ្លះមានអាយុកាលរហូតជាង១០០ឆ្នាំមកហើយនិងស្រាវជ្រាវអភិរក្សសៀវភៅឯកសារទាំងផ្នែកពុទ្ធចក្រអាណាចក្រហើយរៀបរៀងបោះពុម្ពឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ។សម្តេចមានការចាប់អារម្មណ៍ចំពោះការរៀបចំកន្លងមករបស់ពុទ្ធសាសនបណ្ឌិត្យដែលផ្តល់ឱកាសជូនក្រុមអ្នកដែលស្រលាញ់ចូលចិត្តការស្រាវជ្រាវតែងនិពន្ធសៀវភៅឬអត្ថបទអំពីវប្បធម៌សាសនាប្រពៃណីទំនៀមទំលាប់ប្រវត្តិសាស្រ្តអក្សរសាស្រ្តអក្សរសិល្បិ៍បុរាណវិទ្យា... ជាដើមអោយមកធ្វើ់បឋកថាបង្ហាញពីស្នាដែស្រាវជ្រាវតែងនិពន្ធរបស់ខ្លួនជូនដល់សាធារណជន។សម្តេចបានសម្រេចឧបត្ថម្ភ១០លានរៀលក្នុង១ឆ្នាំសម្រាប់បន្តការងារទៅមុខនេះទៀត។

 

តំណាងពុទ្ធសាសនបណ្ឌិត្យនិងអង្គការរីស្សូ កូសី-កៃ ជូនពរឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

 

នៅទីស្តីការក្រសួង: រសៀលថ្ងៃចន្ទ៧កើតខែចែត្រឆ្នាំវកអដ្ឋស័កព.ស.២៥៦០ត្រូវនឹងថ្ងៃទី០៣ខែមេសាឆ្នាំ២០១៧ឯកឧត្តមហ៊ឹមឆែមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអនុញ្ញាតឱ្យលោកសសុខនីប្រធានពុទ្ធសាសនបណ្ឌិត្យព្រមទាំងមន្ត្រីរាជការក្រោមឱវាទនិងលោកទេសកៈកូជិ(Tezuka Koji) តំណាងអង្គការពុទ្ធសាសនាជប៉ុនរីស្សូកូសី-កៃចូលជួបសម្តែងការគួរសមនិងជូនពរឯកឧត្តមទេសរដ្ឋមន្រ្តីនិងលោកជំទាវព្រមទាំងបុត្រាបុត្រីនិងចៅៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខសូមឱ្យជួបតែសេចក្តីសុខចម្រើននិងពុទ្ធពរទាំងឡាយបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំឃ្លៀងឃ្លាតឡើយ។

ពុទ្ធសាសនបណ្ឌិត្យស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុន

     នៅវេលាល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៦ គណៈប្រតិភូជប៉ុនមួយក្រុមដែលមានសមាសភាពមកពីអង្គការចាយការ (JICA) ស្ថានទូតជប៉ុន និងសមាជិកអង្គការជប៉ុន បានមកទស្សនកិច្ចស្វែងយល់ពីការងាររបស់ពុទ្ធសាសនបណ្ឌិត្យ។

សូមមើលរូបបន្ត ៖ ពុទ្ធសាសនបណ្ឌិត្យស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុន

Flag Counter