ព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ដែលជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឆ្នាំ២០២០ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយកនៅទីស្ដីការក្រសួង។សូមបញ្ជាក់ថាតាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជាច្រើននាក់ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្រ្តអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត។
កាលពីព្រឹកថ្ងៃ ទី ២៦ ខែ តុលា ឆ្នាំ ២០២០ តំណាងពុទ្ធសាសនបណ្ឌិត្យបាននាំយកសៀវភៅចំនួន ៧៦០ ក្បាលដែលជាអំណោយរបស់អង្គការ រីស្សូ កូសី-កៃ(RKK) នៃ ប្រទេសជប៉ុន ជូនដល់ពុទ្ធិកបណ្ណាល័យចំនួនពីរនៅក្នុងខេត្តពោធិ៍សាត់ ។ ពិធីបានប្រព្រឹត្តទៅនៅមន្ទីរធម្មការ និង សាសនាខេត្តពោធ៍សាត់។
នារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសាសនានៅព្រះរាជាណាចក្រកម្ពុជា ដែលមានការនិមន្ត អញ្ជើញចូលរួមពី សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះមន្រ្តីសង្ឃទាំងពីរគណៈ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅទីស្ដីការក្រសួងធម្មការ និងសាសនា។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា...
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមប្រធានបទ «ប្រៀបធៀបស្នេហាទុំទាវ និង ស៊ីប្រង់ស៊ែលម៉ា» » នៅថ្ងៃពុធ ទី២៨ ខែតុលា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយលោកសាស្ត្រាចារ្យ ប៉ាង រតនា ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
-តើអ្វីជាស្នេហាទុំទាវ? តើអ្វីជាស្នេហាស៊ីប្រង់ស៊ែលម៉ា? ហើយតើស្នេហាទាំងពីរនេះ ដូចនិងខុសគ្នាត្រង់ណាខ្លះ?
សូមអញ្ជើញចូលរួម និងជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ