រសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបុកគ្រឹះសាងសង់ក្លោងទ្វារថ្មីរបស់ក្រសួងធម្មការ និងសាសនា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ ស្ថិតក្នុងបរិវេណការដ្ឋានសាងសង់នៃទីស្តីការក្រសួងធម្មការ និងសាសនា។
Read more: ពិធីក្រុងពាលីបុកគ្រឹះសាងសង់ក្លោងទ្វារថ្មីរបស់ក្រសួងធម្មការ និងសាសនា
ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីច្បាប់សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានអញ្ជើញចូលរួមពីឯកឧត្តម តំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ដែលជាគណៈកម្មការរៀបចំសេចក្តីព្រាងច្បាប់ នៅទីស្តីការក្រសួង។
Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា...