ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងបុត្រ និងចៅៗ រួមជាមួយឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជើញចូលរួមរាប់បាត្រ វេរចង្ហាន់ និងនាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខទៅវេរថ្វាយសម្តេច ប្រគេនព្រះសង្ឃ នៅវត្តលង្កាព្រះកុសុមារាម បិណ្ឌវេនទី១១   ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវកុសលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដានពិសេសដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៏ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

Read more: ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ឯកឧត្តរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

រសៀលថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ឹម ឆែម  រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា  ព្រមទាំងបុត្រាបុត្រី ចៅៗ  រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក ទីប្រឹក្សា ជំនួយការក្រសួង អគ្គនាយករង សាកលវិទ្យាធិការរង ប្រធាននាយកដ្ឋាន ប្រធានផ្នែក ព្រឹទ្ធបុរស ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី-ខេត្ត និងមន្ត្រីរាជការក្រោមឱវាទក្រសួងបានអញ្ជេីញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តលង្កាព្រះកុសុមារាម  ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។គួរបញ្ជាក់ផងដែរថាពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមកម្លេះ។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋ ប្រជាពុទ្ធបរស័ទ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងផ្សេងៗ ជាពិសេសតាមទីអារាមនានា។

Read more: ឯកឧត្តរដ្ឋមន្ត្រី បានអញ្ជើញចូលរួមសូត្រមន្តវេនបិណ្ឌទី១១ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញឧបត្ថម្ភអង្ករ និងថវិកា ជូនលោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ព្រឹកថ្ងៃព្រហ្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញឧបត្ថម្ភអង្ករ និងថវិកា ជូនលោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិចំនួន ១១៣រូប ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ។ក្នុងនោះមានអង្ករ និងថវិកា ជូនដល់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមចំណែកកាត់បន្ថយជីវភាពមួយរយ:ពេលខ្លីនៅក្រសួងធម្មការនិងសាសនា។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ដល់លោកគ្រូ អ្នកគ្រូ ក្របខណ្ឌ និងជាប់កិច្ចសន្យានៃក្រសួងធម្មការ និងសាសនាទាំងអស់កន្លងមក ដែលតែងតែយកចិត្តទុកដាក់ ចំណាយកម្លាំងកាយចិត្ត បញ្ញា ស្មារតីក្នុងការបង្រៀនដល់សមណសិស្ស សិស្ស និស្សិត ។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់យ៉ាងធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពោល គឺព្រះពុទ្ធសាសនាបានរួមចំណែកអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម ជាមួយកាកបាទក្រហមកម្ពុជា និងការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ដល់ពុទ្ធបរិស័ទធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចាស់ជរា ស្រ្តី និងកុមារ។ ក្រៅពីការយកចិត្តទុកដាក់ផងដែរ ពោលគឺក្រសួងបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវធ្វើឱ្យមានសុខុដុមនីយកម្មវិស័យសាសនា បង្ករលក្ខណៈឱ្យប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងជំនឿសាសនា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចកម្ពុជា ។ ជាក់ស្ដែងក្នុងពេលនេះ ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរាតត្បាតដោយជំងឺកូវីដ-១៩ ក្រសួងបានខិតខំផ្សព្វផ្សាយឱ្យសាសនិក គ្រប់សាសនាទាំងអស់ចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរជំរុញដល់លោកគ្រូ អ្នកគ្រូ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទនេះ ឱ្យចេះថែរក្សាអនាម័យសុខភាពជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស ឬក្រម៉ា រក្សាអនាម័យដោយទឹកអាកុល ឧស្សាហ៍លាងដៃ ហើយកុំឱ្យនៅកៀកគ្នាពេកត្រូវនៅចំងាយយ៉ាងតិច១ម៉ែត្រកន្លះ។ ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនអង្ករក្នុងម្នាក់ចំនួន២៥គីឡូក្រាម និងថវិកាមួយចំនួន សម្រាប់លោកគ្រូ អ្នកគ្រូ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានចូលរួមទាំងអស់ប្រមាណជាង ១១៣ នាក់នាឱកាសនោះផងដែរ។

Read more: ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញឧបត្ថម្ភអង្ករ និងថវិកា ជូនលោកគ្រូ...

ឥទ្ធិពលនៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ

សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកញ្ញា ឆ្នាំ២០២០ ក្រោមប្រធានបទ «ឥទ្ធិពលនៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរ» នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយសាស្ត្រាចារ្យបណ្ឌិត ជា វណ្ណី ជាប្រធានផ្នែកអក្សរសិល្ប៍ ប្រធានផ្នែកធម្មសាស្ត្រ និងចរិយាសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

-តើរឿងរាមកេរ្តិ៍មានឥទ្ធិពលលើផ្នែកណាខ្លះក្នុងសង្គមខ្មែរ?

សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។

សូមអរព្រះគុណ និងអរគុណ

 

ឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងធម្មការ និងសាសនា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សាន ស៊ុនលន

នៅរសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា សាន ស៊ុនលន ដែលបានទទួល មរណភាពកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅសារមន្ទីនរៈបូរី ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ឧបាសិកា សាន ស៊ុនលន បានទទួលមរណភាពកាលពីថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧:១៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឧបាសិកា គឺជាការបាត់បង់នូវមាតាក្មេក មាតាបង្កើត ជីដូន និងជីទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ ឯកឧត្តម នរៈ រតនវឌ្ឍនោ និងលោកជំទាវ សូ សុគន្ធារី ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមក ឧបាសិកា តែងតែបានខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ឱ្យប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំរបស់ជាតិ។ ទន្ទឹមនឹងនោះ មរណភាពរបស់ ឧបាសិកា ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភដ៏សំខាន់មួយរូបដែលតែងតែបានចូលរួមគាំទ្រយ៉ាងសកម្មដល់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយឯកឧត្តម នរៈ រតនវឌ្ឍនោ និងលោកជំទាវ សូ សុគន្ធារី ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីសង្វេគជាទីបំផុត និងបានលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សាន ស៊ុនលន សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Read more: ឯកឧត្ដមរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូក្រសួងធម្មការ និងសាសនា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា...

More Articles...

  1. ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញថ្វាយព្រះពរ និងយកចង្ហាន់ទៅថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
  2. ឯកឧត្តម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាបានអញ្ជើញថ្វាយព្រះពរ និងយកចង្ហាន់ទៅថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
  3. កិច្ច ប្រជុំការងារ អនុគណៈកម្មការ សរសេរ សេចក្ដី ព្រាង ប្រកាស និង លិខិត បទដ្ឋាន នានា ស្ដី ពី ការ ប្រព្រឹត្ត ទៅ នៃ ពុទ្ធ សាសនបណ្ឌិត្យ
  4. ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ផានីយ៉ារ៉ាក់ ផូលធូប (PANYARAK POOL- THUP) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃឡង់ដ៏ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម

Flag Counter