សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែកុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «រឿងខ្លី» នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ វេលាម៉ោង៩:០០នាទីព្រឹក នៅក្នុងសាលប្រជុំពុទ្ធសាសនបណ្ឌិត្យ ដោយអ្នកនិពន្ធ ស៊ូ ខេមរិន្ទ។
-តើអ្វីជារឿងខ្លី? តើរឿងខ្លី និងរឿងប្រលោមលោកខ្លី ដូចឬខុសគ្នា? តើរឿងខ្លីមានរបៀបសរសេរបែបណា?
សូមជួយផ្សព្វផ្សាយបន្តដោយអនុគ្រោះ។
សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh
រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោក ដេននី គឹម (Mr. DIONYSIUS KIM) ជាប្រធាន និងនាយកប្រតិបត្តិអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA) ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ នេះ នៅទីស្ដីការក្រសួងធម្មការ និង សាសនា។ នៅក្នុងកិច្ចជំនួបនោះ ផ្តោតសំខាន់លើការចុះអនុស្សរណៈយោគយល់រវាងក្រសួងធម្មការ និងសាសនា ជាមួយនិងអង្គការសម្ព័ន្ធបេសកកម្មអាស៊ី (AMA) ដើម្បីកិច្ចសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍវិស័យសាសនា ការអប់រំ ការលើកកម្ពស់សន្តិភាព និង ស្ថេរភាព ផងដែរ។
មន្ត្រីរាជការ បុគ្គលិកទាំងអស់នៃពុទ្ធសាសនបណ្ឌិត្យ សូមគោរពសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងសូមសម្តេចបានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយ ពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវជ័យជម្នះថ្មីៗ ធំធេង ថែមទៀត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៧៥ឆ្នាំ ឈានចូល ៧៦ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបថត ឯកសារ៖ កាល សម្ដេច ធ្វើ ទស្សនកិច្ច ពុទ្ធ សាសនបណ្ឌិត្យ ក្នុង ឆ្នាំ ២០១៦
សូមចុចលើលីងខាងក្រោមដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
This email address is being protected from spambots. You need JavaScript enabled to view it.
www.budinst.gov.kh
ព្រឹកថ្ងៃអង្គារ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយសារាចរណ៍ណែនាំស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២ និងការរៀបចំ របាយការណ៍សមិទ្ធិកម្ម” ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ និងសាសនា។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៅក្នុងការស្រូបយកចំណេះដឹង ចំណេះអនុវត្ត ដូច្នេះសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងអស់ ត្រូវ ៖
១- យកចិត្តទុកដាក់ស្តាប់ការពន្យល់របស់វាគ្មិនជំនាញ និងលើកជាសំណួរ ឬ បញ្ហាលំបាកទាំងឡាយ ដែលសម្តេច ព្រះមន្ត្រីសង្ឃ លោក លោកស្រី ជាសិក្ខាកាមក្នុងវគ្គនេះ ធ្លាប់ប្រឈមនឹងការអនុវត្តការងារជាក់ស្តែង ដើម្បីឱ្យវាគ្មិនជួយបញ្ជាក់បន្ថែមឱ្យកាន់តែច្បាស់ថែមទៀត។
២- យកបទពិសោធន៍ដែលទទួលបានពីការអនុវត្តកន្លងមក ភាពងាយស្រួល ភាពលំបាក ការប្រឈមផ្សេងៗ មកបូកផ្សំនឹងចំណេះដឹងដែលទទួលបានពីវគ្គសិក្ខាសាលានេះ ទៅបង្កើនសមត្ថភាព និង ការយល់ដឹងបន្ថែមទៀតដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ។
៣- ផ្តួចផ្តើមគំនិតជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់ជាមួយអ្នកជំនាញដែលមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរិះរកនូវវិធានការ និងដំណោះស្រាយសមស្របដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
កាសែតនគរវត្ត (១៩៣៧-១៩៤២)
ដំបូងឡើយឯកសារទាំងនេះជាហ្វីលរូបថតមានទំហំតូចជាអំណោយរបស់លោក ដេវីដ ឆាន់ដ្ល័រ តាមរយៈលោក ស្រី ផេនី អេដវើត នៅក្នុងឆ្នាំ២០០៧ ហើយត្រូវបានស្គេនឡើងវិញ ដែលអាចមើលបានក្នុងកុំព្យូទ័រ ។ ឥលូវត្រូវបានព្រីនលើក្រដាស A3 ចងជាពីរក្បាល។ ក្បាលទី១ពីឆ្នាំ ១៩៣៧-១៩៣៩ និងក្បាលទី២ពីឆ្នាំ១៩៤០-១៩៤២។ ទាំងនៅលើហ្វីលឬហ្វាលក្នុងកុំព្យូទ័រឬក៏នៅលើក្រដាសដែលព្រីនចេញមកមានកន្លែងខ្លះមិនសូវច្បាស់ប៉ុន្តែតិចតួចទេ ។ សព្វថ្ងៃមានតម្កល់ទុកនៅ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យទាំងពីរក្បាលទុកជូនអ្នកស្រាវជ្រាវអំពីខ្មែរតទៅ ។ បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សូមស្វាគមន៍គ្រប់ម៉ោងពេលធ្វើការ ។ សូមអរគុណ