ប្រជុំរឿងព្រេងខ្មែរភាគ៥ ទំព័រ ១៦៥ - ១៧១
នៅក្នុងឃុំត្បូងក្រពើ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយឈ្មោះថា ភូមិបញ្ញាជី ។ នៅចំកណ្ដាលភូមិនោះ មានវត្តមួយហៅថា វត្តបញ្ញាជី ។ បានជាហៅ វត្តបញ្ញាជី ព្រោះឈ្មោះនេះ កើតពីសាមណេរ ១ អង្គ ជាជីមានបញ្ញា នៅវត្តនោះ ដូចមានសេចក្ដីរៀបរាប់តទៅនេះ ៖
ក្នុងសម័យដែលប្រាក់សុទ្ធក្រក្រៃលែង គឺក្នុងសម័យដែលខ្មែរយើងប្រើកាសស្ពាន់ឬសំណនៅឡើយ កាលនោះមានពួកចាម (ខ្មែរឥស្លាម) មួយក្រុម ជាឈ្មួញគោនាំគ្នាចូលខេត្តកំពង់ធំ ដើម្បីទិញគោក្របី នាំយកទៅលក់ក្នុងដីកូសាំងស៊ីន ។ លុះធ្វើដំណើរមកដល់វត្តនោះ ដែលទើបនឹងផ្ដើមសាងថ្មី ពុំទាន់ដាក់នាមវត្តនៅឡើយ ពួកចាមក៏នាំគ្នាចូលទៅសំណាក់នៅវត្តនោះ ។
ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៦១ - ១៦៤
នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំ ១ ខ្ពស់ ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។
រឿងនាង កង្រី មានសេចក្ដីសង្ខេបដូចតទៅនេះ ៖
ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៥៥ - ១៥៩
នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានត្រពាំង ១ ហៅថា " ត្រពាំងលាក់នង្គ័ល " ។ បានជាមានឈ្មោះដូច្នេះ ព្រោះមានរឿងព្រេងដំណាលតៗគ្នាមកថា :
មានកុមារម្នាក់ជាក្មេងកំព្រា គ្មានមាតាបិតា រសាត់ព្រាត់ អនាថាឥតញាតិសន្ដានគ្រប់គ្រង ។ ចៅកំព្រានោះបានទៅនៅក្ដី ពឹងពាក់សំណាក់អាស្រ័យនឹងលោកគ្រូមេវត្ត ប៉ាយម៉ាក ។
ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៩ - ១៥៣
បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥ ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវជើងចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិទៅកាត់ត្រង់ស្ថានីយរថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧ គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណ ចម្ងាយប្រហែលជា ៤ គីឡូម៉ែត្រ យើងនឹងបានឃើញបឹង ១ ហៅថា " បឹងទំលែង " មានទំហំទទឹងប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។
ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១៤៣ - ១៤៧
នៅខាងលិចស្ទឹងសង្កែ ស្រុកសង្កែ ជ្រុងអាគ្នេយ៍ទីក្រុងបាត់ដំបង ចម្ងាយប្រហែលជា ១០ គីឡូម៉ែត្រ មានភ្នំមួយឈ្មោះ ភ្នំបាណន់ ជាបូជនីយដ្ឋានសក្ដិសិទ្ធិ ដែលអ្នកស្រុកតែងធ្វើពិធីបូជាតាំងបុរាណកាល ។
រឿងព្រេងភ្នំនេះ មានដូចតទៅ ៖
តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតា គ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយ មហាសេដ្ឋីជាឪពុកនាង បានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។