រឿង បុរស​ទំពែក​៤​នាក់

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ១២៣ – ១៤០

កាលពីព្រេងនាយ នៅភូមិមួយមានបុរសទំពែក ៤ នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរសទំពែក ៤ នាក់នេះ ជាមនុស្សកម្សត់ទុគ៌តណាស់ក្មេងៗ នឹងអ្នកស្រុកអ្នកភូមិតែងស្រែកហៅគាត់ថា តាប៉ិទំពែក ! តាប៉ិទំពែក ! ជារាល់ពេល ។
ថ្ងៃមួយ បុរសថ្ពែកទាំងបួននាក់ បានជំនុំស្រុះស្រួលមូលមតិគ្នាថា យើងទាំងអស់គ្នា ពុំអាចរស់នៅក្នុងកន្លែងនេះយូរទៅទៀតបានទេ ខ្មាសអ្នកនគរខ្លាំងណាស់ ព្រោះអ្នកផងគេមើលងាយយើងពន់ពេកប្រមាណ ដូច្នេះត្រូវយើងចេញទៅរកគ្រូមើលជំងឺ ដើម្បីធ្វើឱ្យសក់ក្បាលយើងដុះឡើងដូចជនឯទៀត ។ ជនទំពែក ៤ នាក់ក៏ស្រុះស្រួលព្រមព្រៀងគ្នា ប្រុងប្រៀបរៀបចំគ្រឿងប្រដាប់ប្រដាធ្វើដំណើររួចក៏ធ្វើដំណើរចេញទៅកាត់ស្រុកធំតូច កាត់ភូមិកាត់ស្រែ ស្វែងរកពេទ្យហ្មមេមត់ដ៏ប៉ិនប្រសប់ ដែលអាចធ្វើឱ្យក្បាលខ្លួន ដុះសក់ឡើងវិញបានប៉ុន្តែបុរសទំពែក ៤ នាក់ឥតបានជួបនឹងជនដែលមានរិទ្ធិអំណាចដូច្នេះសោះ ។

អានបន្ត ៖ រឿង បុរស​ទំពែក​៤​នាក់

រឿង ចចក (កាព្យ)

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ១០១- ១២២

បទកាកគតិ

នេះបទកាកា គតិចរចា ចែងចងរឿងរាយ តាមពាក្យពីព្រេងតតែងនិយាយ ដំណើរអភិប្រាយ ពីសត្វចចក ។ យោនយកកំណើត កំណាត់កាលកើត ពឹងពួនជ្រៀតជ្រក ក្នុងរូងថ្មភ្នំ ធារធំសៀតស៊ក សព្វថ្ងៃចចក ស្វែងរកភោជនា ។ ប្របឆ្នេរអូរស្ទឹង ត្រពាំងបួរបឹង ជ្រោះជ្រោយបព្វតា លុះយប់ផ្ទាល់ផ្ទាប់ ចុះចាប់មច្ឆា តែងបរិភោក្ដា សព្វថ្ងៃប្រក្រតី ។ រូបទាបក្រញិញ បាទបួនតឿទេញ កាចខូចអប្រិយ តែងដើរលាកលះ ស្វែងស្វះរកស៊ី ព្រួញនឿយឥន្ទ្រីយ៍ ស្គាំងស្គមអាត្មា ។ ពីកាលក្មេងនៅ មេស្លាប់ចោលទៅ នៅតែនឹងបា នាំដើររកស៊ី ប្របទីជលសា លុះធំកាលណា បាស្លាប់បង់បាត់ ។ ចចកនោះនៅ ទល់ទុក្ខក្ដាត់ក្ដៅ ក្នុងថ្លើមប្រមាត់ ឥតមេឥតបា កំព្រាព្រាកព្រាត់ ស្ងប់ស្ងួតស្ងៀមស្ងាត់ ត្រមោចម្នាក់ឯង ។ ចចកគន់គិត រំពឹងក្នុងចិត្ត រឹងរឹតចំបែង ដើររកភោជនា ភោក្ដាកណ្ដែង កណ្ដោចឯកឯង ឥតមានគ្នីគ្នា ។ វេលាចូលដេក ក្នុងទីដំណេក ត្រូវភ្លៀងរងា ខ្យល់បក់ស្ងប់ស្ងួត ថ្លើមសួតគ្រាំគ្រា ក្រៀមក្រំកំព្រា កំប្រោនពេកពន់ ។

អានបន្ត ៖ រឿង ចចក (កាព្យ)

រឿង សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៩៥ - ៩៩

មានសត្វឥន្ទ្រី ១ ជាទីគាប់ព្រះទ័យនៃព្រះឥសូរ បើសត្វឥន្ទ្រីនេះ វាចង់បានអ្វី ៗ ក្ដី ឬចង់ស៊ីសាច់សត្វណាក្ដី វាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់សត្វនោះ ព្រះឥសូរក៏ចេះតែជឿតាម ហៅសត្វមកឱ្យវាស៊ីតែរឿយៗ ។ សត្វទាំងឡាយ មានគោ ក្របីជាដើម កើតក្ដៅក្រហាយនិងសត្វឥន្ទ្រីនេះមហិមា តែពុំហ៊ានថាអ្វី ព្រោះខ្លាចអំណាចព្រះឥសូរ ជាម្ចាស់លើសត្វលោកនោះ ។
ថ្ងៃ ១ សត្វឥន្ទ្រីនេះ វាចង់ស៊ីសាច់ស្ដេចដំរី ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស ។ ព្រះឥសូរក៏ជឿតាមទើបឱ្យបម្រើទៅប្រាប់ដំរីសម្ដាយនិងកូនថា ឱ្យទៅលាងខ្លួនឱ្យស្អាតហើយឱ្យចូលមកក្នុងវេលាព្រឹកនេះ ឱ្យសត្វឥន្ទ្រីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ។ ឯដំរីសម្ដាយនិងកូន កាលណាបើឮថា ព្រះឥសូរឱ្យហៅខ្លួនខ្លួនទៅឱ្យសត្វឥន្ទ្រីស៊ីដូច្នោះ ក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា នាំគ្នាយំសោកវិយោគទៅផ្សេង ៗ ពុំដឹងបើនិងរក លោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបាន ហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ     ។

អានបន្ត ៖ រឿង សត្វ​ឥន្រ្ទី​របស់​ព្រះ​ឥសូរ

រឿង ប្រពៃណី​នៃ​សត្វ​សុនខ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៨៧ - ៩៣

    លោកអ្នកធ្លាប់ឃើញទេ ? សត្វសុនខវាកាន់ប្រពៃណី ២ ប្រការគឺ ៖
    ១-តែកាលណាវាជួបគ្នានៅទីណាៗ ក៏ដោយ មិនថាញីមិនថាឈ្មោលទេ វាតែងតែហិតគូថគ្នាទៅវិញទៅមក ។ កិច្ចនេះទៀងទាត់ ខានធ្វើមិនបាន ។
    ២- សត្វសុនខឈ្មោល កាលណាវាបន្ទោបង់បស្សាវៈតែងតែលើកជើងម្ខាងជាដរាប  កិច្ចនេះវាលះបង់មិនបានដូចគ្នា ។
     លោកអ្នកយល់ទេ កិច្ចវត្តទាំង ២ ប្រការ ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី ? មានពីត្រឹមណាមក ? កិច្ចវត្តដែលសុនខតែងប្រព្រឹត្ត ២ ប្រការនោះគឺ ៖

អានបន្ត ៖ រឿង ប្រពៃណី​នៃ​សត្វ​សុនខ

រឿង ដើមកំណើត​រន្ទះ

ប្រជុំរឿងព្រេងខ្មែរភាគ ៤ ទំព័រ ៨៣ - ៨៦

កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា  ។  បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំងប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃ ក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគ្នា ។  ទើបលោកនិយាយទៅកាន់សិស្សថា "បើអ្នកណាមួយយកកែវមួយមានទឹក សន្សើមពេញមកឱ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់ " ។

អានបន្ត ៖ រឿង ដើមកំណើត​រន្ទះ

Flag Counter