រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី (នៅ​ខេត្ត​កំពង់ចាម)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១២៥ – ១២៧

    បើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកំពង់ចាម តាមផ្លូវជាតិលេខ ៧ ដល់ទៅគោលគីឡូម៉ែត្រទី ១១៦ ហើយចោលភ្នែកទៅទិសឦសាន ដែលនៅខាងឆ្វេងដៃ ចម្ងាយពីថ្នល់ជាតិទៅប្រមាណជាមួយគីឡូម៉ែត្រ យើងនឹងឃើញភ្នំ ២ នៅទន្ទឹមគ្នា ១ ខាងកើតខ្ពស់ ១ ខាងលិចទាប ។ ភ្នំខ្ពស់ឈ្មោះភ្នំស្រី, ភ្នំទាបឈ្មោះភ្នំប្រុស។

អានបន្ត ៖ រឿង ភ្នំ​ប្រុស​ភ្នំ​ស្រី (នៅ​ខេត្ត​កំពង់ចាម)

រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យ (នៅ​ខេត្ត​កំពង់​ចាម)

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១០៩ - ១២៤
   
    តាមដងផ្លូវជាតិលេខ ៧ ពីក្រុងភ្នំពេញទៅកំពង់ចាម  ចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីទីប្រជុំជនកំពង់ចាម មានផ្លូវមួយចូលទៅខាងលិច ប្រមាណជា ៣០០ ម៉ែត្រប៉ុណ្ណោះ មានកំពែងថ្មបាយក្រៀម ប្រកបដោយក្លោងទ្វារបាក់បែករុះធ្លាក់អស់ជាច្រើន ។ បរិវេណកំពែងនេះ អ្នកស្រុកហៅថា " វត្តនគរបាជ័យ " ឬហៅខ្លីកាត់ថា " វត្តនគរៗ " ។ បើចូលតាមផ្លូវពីខាងកើតត្រង់ទៅលិចមិនឆ្ងាយប៉ុន្មាន ក៏បានទៅដល់កំពែងមួយទៀត ដ៏មានរោងទងតភ្ជាប់ជុំវិញ និងមានខ្លោងទ្វារជាបួនទិស ។ ខ្លោងទ្វារនិងរោងទងនេះ នៅគង់ត្រង់ល្អនៅឡើយ ដោយអន្លើៗ តែមានអន្លើខ្លះបាក់បែកជ្រុះធ្លាក់ទៅហើយដែរ ។ ចូលផុតពីនេះទៅបានទៅដល់ខ្លោងទ្វារទី ៣ ដែលមានភ្ជាប់ទាំងរោងទងស្រឡះស្រឡំ ហើយនៅទ្រង់ស្អាតបាតនៅឡើយ បាក់ធ្លាក់តែកំពូលចុងបំផុតប៉ុណ្ណោះ ។ នៅចំកណ្ដាលរោងទង ដែលមានខ្លោងទ្វារបែរទៅរកទិសធំទាំង ៤ មានប្រាង្គមួយធំ ទទឹងពីម្ខាងទៅម្ខាង ខាងបាតក្រោមប្រមាណជា ១៥ ម៉ែត្រ រាងបួនជ្រុងស្មើ កំពូលលើស្រួចរៀវ មានសណ្ឋានជាចេតិយ។ ក្នុងប្រាង្គនេះ មានព្រះពុទ្ធរូប៤អង្គ បែរព្រះភក្ត្រតាមចន្លោះទ្វារឆ្ពោះទៅទិសធំទាំងបួន។

អានបន្ត ៖ រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យ (នៅ​ខេត្ត​កំពង់​ចាម)

រឿង ប្រាសាទ​តា​ព្រំ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ១០៣ - ១០៧

    បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅ តាមផ្លូវជាតិលេខ២ ចម្ងាយ ៣២ គ.ម. ដល់ទៅត្រង់អូររូង ក្នុងស្រុកបាទី ខេត្តតាកែវ បត់ទៅស្ដាំដៃចំនួន២ គ.ម. ក្នុងឃុំក្រាំងធ្នង់ ស្រុកខេត្តដដែល នឹងឃើញទន្លេបុរាណមួយ មានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃ មានទឹកល្ហល្ហេវ ខួបប្រាំងខួបវស្សា ហៅថា "ទន្លេបាទី" ។ ក្បែរឆ្នេរខាងត្បូងនៃទន្លេនោះ មានប្រាសាទ២ គឺ ប្រាសាទតាព្រំ១, ប្រាសាទយាយពៅ១ ។
    រឿងព្រេងទាក់ទងដោយដើមកំណើតនៃប្រាសាទនេះ មានដំណាលដូចតទៅ ៖

អានបន្ត ៖ រឿង ប្រាសាទ​តា​ព្រំ

រឿង ប្រាសាទ​នាង​ខ្មៅ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៩៥ – ១០២

    បើយើងធ្វើដំណើរពីក្រុងភ្នំពេញ ទៅកាន់ខេត្តតាកែវ ដល់ទៅឃុំរវៀង ស្រុកសំរោង យើងនឹងឃើញវត្តបុរាណមួយហៅ " វត្តប្រាសាទនាងខ្មៅ " តាំងនៅខាងកើតជាប់នឹងថ្នល់ជាតិពីក្រុងភ្នំពេញទៅ ។
    បានជាហៅថា វត្តប្រាសាទនាងខ្មៅ ព្រោះក្នុងវត្តនោះមានប្រាសាទបុរាណពីរ ឈ្មោះប្រាសាទនាងខ្មៅ នៅខាងលិចវិហារចំខ្លោងទ្វារវត្តខាងទិសបស្ចិម ។ ប្រាសាទទាំងពីរនោះ ធ្វើពីថ្មផង ឥដ្ឋផង ទំហំ ៤ ម៉ែត្រ ៤ ជ្រុង កម្ពស់ ១០ ម៉ែត្រ កំពូលស្រួចដូចចេតិយ ខ្ពស់ត្រដែត ។

អានបន្ត ៖ រឿង ប្រាសាទ​នាង​ខ្មៅ

រឿង ភ្នំ​បាយ៉ង់កោ

ប្រជុំរឿងព្រេងខ្មែរភាគ ៥ ទំព័រ ៧៧ - ៩៣

    ក្នុងសម័យព្រេងនាយ នៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទ  បាយ៉ង់ មានព្រះដំណាក់នៅឯភ្នំដងរែក មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម ព្រះនាងសក់ក្រអូប ប្រកបដោយព្រះរូបព្រះឆោមព្រះភក្ត្រល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញព្រះកាយ ១ យោជន៍ ល្បីកិត្តិយសសុសសាយទៅដល់ព្រះចៅសៀមៗ ចាត់ឲ្យមនុស្សមកស៊ើបអង្កេតពិនិត្យ បានដឹងពិតថាល្អឆើត ដាច់ស្រីទាំងឡាយមែន ជាស្រីបរិបូណ៌ដោយលក្ខណៈគ្រប់យ៉ាង ។
    ស្ដេចសៀមរកឧបាយកលចូលមកចាប់ព្រះនាងយកទៅ ដើម្បីជាកិត្តិយសប្រទេសខ្លួន ។

អានបន្ត ៖ រឿង ភ្នំ​បាយ៉ង់កោ

Flag Counter