រឿង អា​ខ្វាក់​អា​ខ្វិន

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៣-១០

    កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់។ ឯអាខ្វាក់ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិនៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ។ អាខ្វាក់អាខ្វិននឿយលំបាកណាស់ ក៏គិតគ្នាថា «យើងនឿយហត់លំបាកណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ យើងនឹងគិតដូចម្ដេច?»។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច»។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអា

អានបន្ត ៖ រឿង អា​ខ្វាក់​អា​ខ្វិន

រឿង មនុស្ស​លោភ

រឿង មនុស្សលោភ
ប្រជុំរឿងព្រេងខ្មែរភាគ ២ ទំព័រ ១-២

    កាលពីព្រេងនាយ មានរឿងមួយថា មានកុមារីម្នាក់អាយុ ១៤ ឆ្នាំ ម្ដាយប្រើឲ្យទៅជីកដំឡូង ។ ក្មេងនេះ រៀបចបរួចស្រេច ចេញដើរទៅរកដំឡូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។ នាងកុមារីទៅជីកដំឡូង នៅជើងដំបូកនោះ ក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងមិនដឹងធ្វើដូចម្ដេច ក៏ស្រែកប្រកាសថា «លោកណា អ្នកណាអើយ ជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក » ។ ស្រែកតែប៉ុណ្ណេះ មានខ្លាចាស់មួយ ដំបៅក្បាល រុយបែង ដង្កូវចុះគគ្រិចចេញពីពីក្នុងព្រៃ ប្រាប់ទៅនាងនោះ ថា « នាង! តាយកឲ្យបានផ្លែចបនោះ តែបើតាយកបានតាគ្រាន់តែឲ្យនាងឯង រកចៃឲ្យតាបានហើយ តាមិនបាច់យកគុណពីចៅទេ» ។

អាន​បន្ត ៖ រឿង មនុស្ស​លោភ

រឿង អន្តរាយ​រឹទ្ធិ នៃ​សត្វ​អស្សតរ

រឿង អន្តរាយរឹទ្ធិ នៃសត្វអស្សតរ
ប្រជុំរឿងព្រេងខ្មែរភាគទី ១ ទំព័រទី ១៤៤- ១៤៦
   
    លោកអ្នកដែលបានឮឬទេ? ចាស់ៗតែងនិយាយតៗគ្នាមកថា «សត្វអស្សតរ គឺសេះ ពីដើមមកជាសត្វវិសេស ចេះហោះហើរដើរលើអាកាសបាន តែតមកខាងក្រោយ ក៏ត្រូវគេកាត់សរសៃហោះចោលទៅ» ដូចមានស្នាមនៅជើងអស្សតរជាភស្តុតាងស្រាប់ តែពុំដឹងជាអ្នកឯណាកាត់ ហើយកាត់នោះ តើដោយហេតុអ្វី ពុំមានចែងច្បាស់ ។

អាន​បន្ត ៖ រឿង អន្តរាយ​រឹទ្ធិ នៃ​សត្វ​អស្សតរ

រឿង តា​ចន្ទ​រំលៀក

រឿង តាចន្ទរំលៀក
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១៣៩- ១៤៣

    មានរឿងមួយដំណាលថា : កាលនោះ មានព្រៃមួយធំមានខ្លាសាហាវ តែងខាំមនុស្សជាច្រើន នឹងចូលទៅរកបោចផ្ដៅវល្លិពុំបាន ។  គ្រាដែលតាចន្ទគាត់ចូលទៅបោចវល្លិក្នុងព្រៃនោះ ខ្លាវាលបចេញពីក្នុងព្រៃ ប៉ងនឹងខាំតាចន្ទដែលចូលទៅបោចវល្លិ ។ តាចន្ទឃើញវាមុន ហើយគាត់រកពុទ្ធោថា
    ឱ ! ពុទ្ធោៗ អើយ !
    ឆ្នាំនេះឆ្នាំខាល  ទឹកបែកពាសវាល  ស្លាប់ខ្លាដំរី
    ស្លាប់អស់បក្សា ម្រឹគាបក្សី  ស្លាប់ខ្លាដំរី

អាន​បន្ត ៖ រឿង តា​ចន្ទ​រំលៀក

រឿង ស្រី​មាយា​ដក​ខ្ញី

រឿង ស្រីមាយាដកខ្ញី
ប្រជុំរឿងព្រេងខ្មែរភាគ ១ ទំព័រ ១៣៦- ១៣៨

    មានបុរសម្នាក់និងស្រីម្នាក់ ជាប្ដីប្រពន្ធ នៅក្នុងស្រុកមួយ ប្ដីជាមនុស្សចិត្តត្រង់ តែគ្មានប្រាជ្ញា ឯនាងប្រពន្ធនោះ ជាស្រីចិត្តមិនត្រង់នឹងប្ដី តែចេះមាយាច្រើន ។
    ថ្ងៃមួយនាងប្រពន្ធ មានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ ដោយឃ្លាតគ្នាយូរហើយ តែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបាន ព្រោះភូមិនោះនៅឆ្ងាយពីគ្នា បើដើរទៅខ្លាចខ្មោចលង ។ នាងប្រពន្ធក៏និយាយនឹងប្ដីខ្លួនថា «អ្នក! ល្ងាចនេះយើងគិតទៅរកទិញមាន់មួយ មកធ្វើស៊ីបាយម្ដង អ្នកចង់ស៊ីទេ ?» ។ ប្ដីតបវិញថា «ចង់ស៊ីដែរ » ។ ប្រពន្ធថា «ខ្ញុំចង់ស៊ីខួរខ្ញី» ។ ប្ដីថា « អើ! អញក៏ចង់ស៊ីខួរខ្ញីដែរ» ថាហើយ ក៏បបួលគ្នាចុះដើរទៅទិញមាន់អ្នកស្រុក នៅភូមិជិតផ្ទះសហាយនោះ ។

អាន​បន្ត ៖ រឿង ស្រី​មាយា​ដក​ខ្ញី

Flag Counter