រឿង សុភា​ទន្សាយ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៦៥-៧៤
ពាក្យរាយតពីពាក្យកាព្យ

    ដំណាលពីរឿងទន្សាយ កាលដែលរត់ពីអណ្ដូងទៅនោះ ទៅឈប់ជិតភូមិមួយ មានយាយចាស់ម្នាក់ទូលចេកទៅលក់ ទន្សាយនោះឃើញ គិតថា «ឥឡូវអញអស់កម្លាំងម៉េ្លះ ធ្វើម្ដេចនឹងបានចេកនោះស៊ី មានតែធ្វើជាស្លាប់» គិតហើយលូនទៅដេកនៅផ្លូវ ។ ឯយាយចាស់នោះទូលចេកដើរមកដល់ ឃើញទន្សាយគិតស្មានថាជាស្លាប់មែន ហើយលាន់មាត់ថា «អះអញមកលក់ចេកថ្ងៃនេះ ហៅពេញជាមានលាភសុន្ទរពន់ពេកណាស់ អញនឹងយកអាទន្សាយនេះ ទៅស្លស៊ីបានម្ដង» ហើយក៏លើកទន្សាយនោះដាក់ក្នុងល្អីដើរទៅ ។ ឯទន្សាយកាលបើយាយចាស់ដាក់ទៅលើល្អីចេកហើយ ក៏បកស៊ី ៗ ។ លុះយាយចាស់នោះដល់ទៅផ្ទះគេ ៗ ហៅទិញចេក គាត់ដាក់កញ្ជើចេកពីលើក្បាលមក ទន្សាយវាលោតបោលទៅ មើលទៅចេកនៅសល់តែសំបក ។ យាយចាស់នោះថា «ម៉ែ អាទន្សាយនេះវារស់ទេតើ អញស្មានថាវាងាប់» ។ ចេកនោះ ក៏អស់ខានលក់, ទន្សាយនោះក៏វាបោលរួចទៅ ។

អានបន្ត ៖ រឿង សុភា​ទន្សាយ

រឿង សុភាទន្សាយ

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៥៣-៦៤

ពាក្យកាព្យ
បទមណ្ឋោកគតិ
    នេះនឹងស្រដី ពីសត្វប្រាំនៃហោងណា ភេមាន់អកខ្លា និងទន្សាយទាំងប្រាំជាក់ ។ គិតគ្នាធ្វើផ្ទះ នឹងបានប្រើប្រាស់ទុកដាក់ គ្រាន់បានសម្នាក់នឹងបានគិតការតទៅ ។ ខ្លាថាបើច្នោះ ព្រមគ្នាចំពោះឥឡូវ យើងទៅច្រូតស្បូវ រួចហើយសឹមយើងគិតសង់ ។ គិតស្រេចហើយណា បបួលគ្នីគ្នាដើរត្រង់ពុំហ៊ានបង្អង់ ពុំបានឈរឈប់ឡើយណា ។ ដើរទៅដល់ព្រៃ គយគន់រំពៃព្រឹក្សាឃើញវាលស្បូវណា នេះហើយគេហៅស្បូវល្អ ។ ដល់បោះជំរំ និយាយគ្នាជុំមាត់ក ថានេះស្បូវល្អ យើងរកទៅទៀតក្រែងគ្មាន ។ យើងច្រូងរៀងអាយ ទោះក្រទោះងាយគង់បាន ទៅទៀតក្រែងគ្មាន ពុំបានប្រទះស្បូវល្អ ។ គេថាឥឡូវ ឲ្យអ្នកបងខ្លានៅអាយ ចាំដៃឲ្យបាយ រៀបស្លដណ្ដាំឲ្យស្រេច ។ ថាហើយនាំគ្នាដើរទៅម្នីម្នារំពេច ដល់ទៅព្រៃស្រេច ទន្សាយថាគ្នាយើងអើយ ។ យើងច្រូតនៅនេះ ទៅឆ្ងាយម្ដេចម៉េ្លះអ្នកអើយ ស្បូវច្រើនម្ល៉េះហើយ នេះឯងហៅស្បូវល្អណាស់ ។ ភេអកនូវមាន់ ព្រមគ្នារួសរាន់រហ័ស ច្រូតស្បូវឆាប់ណាស់ តែមាន់និងអកនូវភេ ។ ឯអាទន្សាយ រកកលនាយអាយវេះវេ ភៀសប្រាប់ទៅគេ ថាវ៉ីអើយគ្នាឈឺពោះ ។

អានបន្ត ៖ រឿង សុភាទន្សាយ

រឿង តម្លង់​៧​សន្តាន

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៥០-៥២

    កាលពីព្រេងនាយ មានបុរសប្ដីប្រពន្ធ នាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដើរ ៗ ទៅប្រទះនឹងអាតម្លង់ ៧ សន្តាន កំពុងតែទឹមគោភ្ជួរស្រែ ។ បុរសប្ដីប្រពន្ធនោះ សួរថា «អ្នកអើយអ្នក! ផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែក ត្បិតខ្ញុំខានមកយូរឆ្នាំហើយ មិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់ ?» ។
    កូនក្រោលបង្គោលស្នឹង អាក្រហមមួយនេះ ម្ដាយក្មេកគាត់ចែក ឯអាស្នែងកន្ទែកឪអញគាត់ឲ្យ អញមិនលួចគោរបស់អាណាមកទឹមទេ» ។

អានបន្ត ៖ រឿង តម្លង់​៧​សន្តាន

រឿង ចៅ​ផ្កាប់​ត្រឡោក

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៤៥-៤៩

    កាលពីព្រេងនាយ មានសេដ្ឋីប្ដីប្រពន្ធ មានកូនក្រមុំមួយនាក់ រូបឆោមល្អណាស់ ។ ពួកកំលោះ ៗជាច្រើនស្ម័គ្រចិត្តស្រឡាញ់ បានប្រាប់មាតាបិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋី ៗនោះ ក៏ព្រមឲ្យឥតប្រកែក តែមានធ្វើខសន្យាថា «បើកំលោះឈ្មោះណាចង់បាន ត្រូវសង់ផ្ទះ៥ល្វែងតែមួយថ្ងៃឲ្យហើយ បើធ្វើមិនហើយ សេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេ»។ កំលោះដទៃ ៗ ប៉ុន្មាន ៗ ខូចខាតជំនូនជាច្រើននាក់ ដោយធ្វើផ្ទះមួយថ្ងៃមិនហើយ សេដ្ឋីក៏ផ្ចាច់ មិនឲ្យកូនក្រមុំ ។ ខណៈនោះ មានកំលោះម្នាក់ជាអ្នកមានគំនិត មានឧបាយកលប្រាជ្ញា ឈ្មោះថា «ចៅផ្កាប់ត្រឡោក» ជាកូនអ្នកមានគ្រាន់បើ បានសុំប្រាក់មាតាបិតាយកទៅទិញឈើ លបធ្វើផ្ទះប្រុងប្រៀបគ្រប់ប្រដាប់ជាស្រេច រួចកោសរូសខាត់ត្រឡោក១យ៉ាងស្អាត ហើយប្រាប់មាតាបិតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះ ។ ឯមាតាបិតាក៏ទិញផ្លែឈើ មើមឈើបានច្រើនតុ ហើយពឹងញាតិសន្តានឲ្យជួយកាន់ជំនូននោះ ទៅដល់ផ្ទះ មហាសេដ្ឋីលើកដៃជម្រាបថា «ខ្ញុំបាទ នាងខ្ញុំ មកសូមដណ្ដឹងកូនក្រមុំលោក ផ្សំផ្គុំនឹងកូនប្រុសកំលោះខ្ញុំបាទ នាងខ្ញុំ ទោះបីខុសត្រូវ សូមលោកមហាសេដ្ឋីអភ័យទោស សូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅ» ។

អានបន្ត ៖ រឿង ចៅ​ផ្កាប់​ត្រឡោក

រឿង ចៅ​តប់​ប្រមល់

ប្រជុំរឿងព្រេងខ្មែរ ភាគ ២ ទំព័រ ៤២-៤៤

    កាលពីព្រេងនាយ មានបុរសពីរនាក់ បានធ្វើកងការកុសលជាមួយគ្នា លុះបុរសទាំងពីររំលាងខន្ធទៅ បុរសម្នាក់បានទៅកើតជាព្រះឥន្ទ្រ. បុរសម្នាក់ទៀតទៅកើតជាបុរសកម្សត់ មានប្រពន្ធ ក្រលំបាកណាស់ រកស៊ីនេសាទដាក់លបយកត្រី ជាអម្រស់អម្រចិញ្ចឹមជីវិត ។ គ្រា១ ព្រះឥន្ទ្របានបើកទិព្វចក្ខុ ទតឃើញបុរសនោះ វេទនាលំបាកដូច្នោះ មានសេចក្ដីអាសូរករុណា វេលាយប់ព្រះឥន្ទ្រយកមាស៣ដុំ ទៅដាក់ក្នុងលបបុរសនោះ ។ លុះព្រឹកឡើង បុរសនោះទៅលើកលបមើល ឃើញមាសមិនស្គាល់ជាមាស សម្គាល់ថាជាថ្ម ក៏ចោលទៅក្នុងទឹក ហើយដាក់លបទៅក្នុងទឹកវិញ ។ បុរសបានមើលលបទៀតគម្រប់៣ ដង ។ ព្រះឥន្ទ្រយកមាសដាក់ក្នុងលបដូចមុនទៀត ។ បុរសឃើញដូច្នោះ នឹកខឹង ក៏ចងមាសទាំង៣ ដុំនោះពុនយកទៅធ្វើជាថ្មជើងក្រានដាំបាយ ។ ប្រពន្ធបុរស មិនស្គាល់មាស ក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្ដី ។

អានបន្ត ៖ រឿង ចៅ​តប់​ប្រមល់

Flag Counter